ឆា​យ វីរ:យុទ្ធ ត្រូវ​បាន​ឧក​ញ៉ា​វ័យ​ក្មេង​ម្នាក់ ចំណាយ​ថវិកា​ផលិត​បទ​ថ្មី​ឲ្យចម្រៀង​

  • បទ ​«រំលឹក​រឿង​ចាស់​ចង់​តែយំ» ដែល​ជា​បទ​ចម្រៀង​ថ្មីរ​បស់​លោក ​ឆាយ វីរ:​យុទ្ធ ត្រូវ​បាន​ឧកញ៉ា​ម្នាក់​រ៉ាប់រង​ចំណាយ​ទាំង​ស្រុង ដោយ​បទ​ចម្រៀង​នោះ​ទើប​តែ​ផលិត​រួចរាល់​កាល​ពីពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ។ បទ ​«រំលឹករឿង​ចាស់ចង់តែយំ» ត្រូវ​បាន​បង្ហោះជាសាធារណៈ​នៅថ្ងៃ​នេះ ហើយ​ក៏​មាន​ហ្វេន​ជា​ច្រើន​នាំគ្នា​ like share និ​ង​ comment ​ជាហូរ​ហែ ព្រោះ​ភាគ​ច្រើន​ត្រូវ​រឿង​របស់​ពួក​គេ។

    បទ​ចម្រៀង​ដ៏មាន​អត្ថន័យ​នេះ បាន​ចាក់​ដោត ស្តាប់​ហើយ​ស្ទើរ​ខ្ទេច​ខ្ទាំ​បេះដូង​ ថ្លើម​ប្រមាត់ ព្រោះ​តែ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ទុក​យើង​ត្រឹម ជាកាំជណ្តើរ។​ អ្វីដែល​ពិសេស ព្រោះ​តែស្រលាញ់​បទ​នេះពេក មាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​មាន​ងារ​ជា​ឧកញ៉ា​ផងនោះ​រ៉ាប់រងចំ​ណាយ​ទាំង ស្រុង ក្នុង​ការ​ផលិត​បទ​ចម្រៀង​នេះ​ឡើង។

    លោក ​ឆាយ វិរៈយុទ្ធ បានឲ្យ​ដឹងថា លោក​ឧកញ៉ា ដែល​បាន​ចំណាយ​ប្រា​ក់​ក្នុង​ការ​ជួយ​ផលិត​បទ​ចម្រៀង​ថ្មី មាន​ទំនុក​ច្រៀង​ មេ​ឡូ​ឌី និង​​ទំនុក​ភ្លេង​ ហើយ​អាច​នឹង​ឈានទៅ​រកការផលិតខារាអូខេក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ​ថែមទៀត​ផងនោះ​ គឺ​ ឧកញ៉ា​ ម៉េន​ កានី ​«Oknha GANY MEN. GM» ​ដែល​បាន​ស្រលាញ់​រាប់​អាន​កន្លង​មក។ ក្រៅ​ពីជា​ដៃ​គូពាណិជ្ជ​កម្ម​ជាមួយ​គ្នា លោក​ ឆាយ​ វិរៈ​យុទ្ធ ប្រាប់​ថា ​លោក​ឧកញ៉ា​ គឺជា​ Fans​ ម្នាក់ ដែល​ពេញ​ចិត្តសំលេង​របស់​លោក​តាំងពី​យូរយា​មក​ហើយ​។ ​ទន្ទឹមគ្នានោះដែរ ដោយសារ​តែមាន​ទំនាក់​ទំនង​នេះ​ហើយ​បាន​ឈាន​ឲ្យ​អ្នក​ទាំង​ពីរ​ស្គាល់​គ្នា ហើយ​​បាន​បោះ​ទុន​រក​ស៊ី​ជាមួយ​គ្នា ជា​បន្ត​បន្ទាប់​បែប​នេះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង