អតីតតារាចម្រៀង ទី អន វិលវិញ មានសុទ្ឋតែOriginal Song ១៥បទ

  • កាល​ពី​ជាង​៧​ឆ្នាំមុន ​តារា​ចម្រៀង​ លោក ទី អន (Ty On) ដែលត្រូវគេស្គាល់ថាជាអតីតបេក្ខជនកម្មវិធីប្រលងចម្រៀង និងសម្ដែង ក្នុងកម្មវិធី យុវ តារាស្រាសាច់ដុំ កាលពីឆ្នាំ២០០៧ ប្រកាសវិលចូលសិល្បៈវិញហើយ ដោយលោកនឹងគ្រោងបញ្ចេញបទចម្រៀង Original Song ផ្ទាល់ខ្លួនក្នុង ពេលដ៏ខ្លី បើទោះជាក្នុងពេលនេះ លោកស្ថិតនៅសហរដ្ឋអាមេរិក។ លោកប្រកាសចេញ១៥បទ តែម្ដងដើម្បីធ្វើអោយកម្រើក អាជីពសិល្បៈជា ថ្មី។

    លោក ទី អន បានថ្លែងពីសហរដ្ឋអាមេរិកថា នៅលើទឹកដីថ្មី លោកនៅតែបន្តអាជីពចម្រៀងដូចកាលលោកស្រុកខ្មែរដដែលទេដោយរាល់កម្មវិធី បុណ្យទាន និងកម្មវិធីលក់សំបុត្រម្ដងៗ គឺលោកត្រូវបានគេអញ្ជើញមិនដែលខាន។ យ៉ាងណាមិញលោកទទួលតែការងារសំខាន់ៗប៉ុណ្ណោះ ដោយសារតែនៅអាមេរិក លោកក៏មានការងារពិបាកសុំច្បាប់។

    លោក ទី អន និយាយថា មុនទៅអាមេរិក លោកគឺជាតារាចម្រៀងផង និង ជាតារាសម្ដែងផង ដោយមុនចេញពីស្រុកកំណើត លោកធ្លាប់ចេញ បទ Original ២បទ ដោយក្នុងបទ”បុប្ផារីកក្នុងចិត្ត”ទទួលបានការគាំទ្រច្រើន។ អុីចឹងហើយទើបលោកនៅតែមិនចោលអាជីពចម្រៀង។ នៅក្នុង ពេលនេះ លោកបានផលិតសាច់ភ្លេងបទថ្មី បានចំនួន១៥បទហើយ ដោយមានទាំងបទមនោសញ្ចេតនា បទញាក់ និងបទរាំវង់ កន្ទ្រឹម សម្រាប់ ឱកាសចូលឆ្នាំផងដែរ។ លោកនឹងចុះមកថតបទចម្រៀងទាំងនោះនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីអោយឆាប់បានបទទាំងនោះ ដាក់ បង្ហោះអោយទាន់មុនចូលឆ្នាំ។

    យ៉ាងណាមិញ លោកមិនទាន់សម្រេចចិត្តមករស់នៅស្រុកខ្មែរនៅឡើយទេ តែលោកនឹងសំលឹងមើលឱកាសមករស់នៅស្រុកវិញ នៅពេល លោកចុះមកថត MV ទាំង១៥បទរបស់លោក ប្រសិនបើការងារសិល្បៈនៅទីនេះល្អជាងនៅអាមេរិក។ បទចម្រៀងដែលត្រៀមថតនោះ លោក នឹងច្រៀងបង្ហាញនៅលើទឹកដីអាមេរិក ដោយសារតែខាងអ្នករៀបចំកម្មវិធីប្រគំតន្ត្រីអបអរចូលឆ្នាំនៅអាមេរិក បានកុងត្រាយកលោកអោយ ច្រៀង រាំរួចហើយ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង