កំពង់ឆ្នាំង ៖ ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការ ក្រសួងព្រះ បរមរាជវាំង លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និង ឧត្តុនិយមខេត្ត និងលោក សុឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និង រៀបចំអា
ហារសាមគ្គី ដល់ក្មួយៗក្រុមកីឡាបាល់បោះកុមារី ខេត្តកំពង់ឆ្នាំង ដែលទទួលបានមេដាយមាសថ្នាក់ជាតិ ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា នៅទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា២០២១ ២០២២ ។
លោកសុឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រុមកីឡាបាល់បោះកុមារីនេះត្រូវបានជ្រើសរើសចេញពីសាលាបឋមពេជចង្វារ ស្រុកបរិបូរណ៍ ចំនួន៦នាក់ និង ស្រុកកំពង់ត្រឡាច ចំនួន៦នាក់ ។
មានប្រសាសន៍សំណេះសំណាល នាពេលនោះឯកឧត្តម កុល ប៊ុនលី បានគូសបញ្ជាក់ថា ស្ថានភាពសង្គមកម្ពុជាយើង មានសន្តិភាពនិងការអភិវឌ្ឍ ។ក្មួយៗជាទំពាំងស្នងឬស្សី នឹង ត្រូវយកចំណេះដឹងចូលរួមកសាង និង អភិវឌ្ឍប្រទេសជាតិ ឈរលើមូលដ្ឋានឯកភាពជាតិ ស្ថេរភាពជាតិ ដែលថ្នាក់ដឹកនាំជាតិនិងដូនតា ឪពុក ម្តាយយើង លោកបានកសាងឡើងនិងកំពុងថែរក្សា ជាឧត្តមប្រយោជន៍រួមរបស់ប្រជាតិ កម្ពុជាយើង ។
ឯកឧត្តម កុល ប៊ុនលី បានសំដែងនូវការអបអរសាទរ និង កោតសរសើរ ព្រមទាំងចូលរួមផ្តល់ជារង្វាន់លើកទឹកចិត្តដល់ក្មួយៗ ទាំង១២នាក់ ដែលជាក្រុម កីឡាបាល់បោះ កុមារី តំណាងឲ្យខេត្តកំពង់ឆ្នាំង ដែលបានទទួលមេដាយមាសថ្នាក់ជាតិ ក្នុងម្នាក់ៗ កាបូបស្ពាយ១ និង ថវិកាចំនួន ១០ម៉ឺនរៀលនិង លោកគ្រូ អ្នកគ្រូ ២នាក់ ក្នុងម្នាក់ៗ សារ៉ុង១និងថវិកា ចំនួន១០ម៉ឺនរៀល ។ ដោយឡែកលោកគ្រូអ្នកគ្រូចំនួន៥០នាក់ទៀត ដែលបានចូលរួម ក្នុងពិធីទទួលបានសារ៉ុង១ និង ថវិការ ១ម៉ឺនរៀលផងដែរ ៕











