នៅទីបំផុត ក្រុមបាល់ទាត់របស់មហាហង្ស នៅតែធ្វើបានល្អទាក់ទិននិងការប្រកួត។ ដោយថ្មីៗនេះ បានយកឈ្នះគេម្តងទៀតក្នុងលទ្ឋផលគាប់ប្រសើរមួយ។ ម្ល៉ោះហើយគេនឹងនៅ តែមើលឃើញថា មហាហង្ស នៅតែរួបរួមគ្នា ធ្វើយ៉ាងណាអោយល្អទៀត លើភាពខ្លាំងផ្នែកបាល់ទាត់។
យោងតាមការបង្ហោះរបស់ លោក អ៊ិន សុភិន មេក្រុមបាល់ទាត់ Mohahang All Star បានប្រកាសនៅលើហ្វេសប៊ុកថា ក្រុមរបស់លោក ទទួលបានជ័យជម្នះនៅក្នុងការប្រកួតមួយប្រកួតទៀតហើយ ដោយបានយកឈ្នះលើក្រុម Khmer United A FC ដែលជាក្រុមរបស់លោកឧកញ៉ា ផ្នែកអចលនទ្រព្យមួយរូប រហូតដល់ ៦ ទល់ នឹង ២ ដែលលទ្ធផលនេះ កាន់តែធ្វើអោយក្រុមរបស់លោកកាន់តែមានការទទួលស្គាល់។ នេះជាលទ្ធផលឈ្នះ បន្ទាប់ពីក្រុមរបស់លោកក៏ឈ្នះលើក្រុមរបស់នាយពែកមី ដែលជាក្រុមខ្លាំងមួយផងដែរ។

លោក បាន សរសេរបង្ហោះ កាលពីល្ងាចថ្ងៃទី៨ កក្កដា ឆ្នាំ២០២០ថា “សូមសរសើរដល់ក្រុមយេីងដែលអាចយកឈ្នះលើក្រុមជេីងខ្លាំងមួយនេះគិតស្មានមិនដល់ Mohahang All Star FC 6-2 Khmer United A FC ក្នុងវិស័យកីឡាពាក់កណ្ដាលអាជីព អ្នកណាក៏ស្គាល់ក្រុមនេះដែរ អរគុណសំរាប់ការប្រកួតមិត្តភាពថ្ងៃនេះ 08 July 2020 អរគុណ ជាពិសេស ដល់បងប្រុស Kim Heang ដែលផ្ដល់ឱកាសអោយក្រុមខ្ញុំប្រកួតជាមួយដេីម្បីផ្លាស់ប្ដូរបទ ពិសោធន៍ រវាងក្រុមទាំងពីរ”។











