តារាក្បាច់គុន សុខ ដែន នៅតែព្យាយាមបង្ហាញវត្តមាន នៅក្នុងអាជីពចម្រៀង ដែលលោកតែងតែចូលចិត្ត។ សម្រាប់ឆ្នាំថ្មីនេះ លោកបានដឹកនាំសិល្បករមួយចំនួន ដើម្បីចុះទៅថតបទចម្រៀងពេលចូលឆ្នាំថ្មី។ ក្នុងនោះដែរបទ«មេម៉ាយបានដៃ» របស់លោកដែន ច្រៀងផ្ទាល់ស្តាបហើយចងឡើងរាំ។

បើទោះជាប្រាក់ចំណេញពីការច្រៀងរាំ មិនមានច្រើនក៏ តារាចម្រៀង សុខ ដែន នៅតែព្យាយាមរំលេចស្នាដៃ ថ្មីៗចែកជូនប្រិយមិត្តដែល តែងតែចូលចិត្ត។ សម្រាប់រដូលកាលបុណ្យចូលឆ្នាំថ្មីនេះ សុខ ដែននៅ មានបន្តចេញចម្រៀងជាច្រើន បទបង្ហោះនៅយូធូប។ យ៉ាងណាលោកសប្បាយចិត្តដែល ខ្លួនអាចមានចម្រៀងថ្មីៗច្រៀង សម្តែងជូនពុកម៉ែបងប្អូន។ លោករមែងរកទំនុកប្លែកៗ ទាក់ទងនិងសិល្បៈដើម្បីចែកជូនការស្រឡាញ់។ លោកមិនគិតពីរឿងចង់ បានផលប្រយោជន៏ពេកឡើយ សំខាន់ចង់អោយ តារាផ្សេងៗមានឱកាស សាងស្នាដៃសម្តែងជាមួយលោក។ លោករំពឹងថាបទ«មេម៉ាយបានដៃ» ពិតជាទទួលបានការចូលចិត្តពីសំណាក់បងប្អូនបន្តទៀត។





