កំពង់ឆ្នាំង៖ ក្រុម បាល់ទាត់ ( នារី ) សិស្សមធ្យម សិក្សា របស់ស្រុកកំពង់ត្រឡាច បានក្លាយជាម្ចាស់ជើងឯក ក្នុងក្របខណ្ឌប្រកួតកីឡា សិស្សបឋមសិក្សា និង មធ្យមសិក្សានៅទូទាំងខេត្តកំពង់ឆ្នាំង ឆ្នាំ២០២២ ក្រោយយកឈ្នះក្រុមបាល់ទាត់សិស្សមធ្យមសិក្សាមកពីស្រុកបរិបូរណ៍ទាំងលំបាកក្នុងលទ្ធផល ១ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ នារសៀលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានបាល់ទាត់ខាងមុខសាលាខេត្តកំពង់ឆ្នាំង ។ រីឯស្រុកបរិបូរណ៍ ដែលជាក្រុមខ្លាំងមួយដែរនោះ ទទួលបានចំណាត់ថ្នាក់លេខ២ (ជើងឯករង ) ។

សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាឆ្នាំ ២០២១ -២០២២នេះ ចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ។ ប្រកួតលើវិញ្ញាសាបាល់ទាត់ បាល់បោះ បាល់ទះ និងអត្តពលកម្ម ដោយមានកីឡាករ កីឡាការនីចូលរួមប្រកួតសរុបចំនួន ១ ៧៦០នាក់ ៕



