បទចម្រៀងថ្មី“ស្រលាញ់អ្វីដែលខ្មែរមាន”របស់កញ្ញា តន់ ចន្ទសីម៉ា បង្ហាញពីទេសភាពស្អាតៗដ៏ទាក់ទាញពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា រួមមាន ប្រាសាទអង្គរវត្តជាសំណង់អច្ឆរិយៈ ប្រពៃណីវប្បធម៍ដ៏ផូរផង់របស់ខ្មែរជាច្រើន ជាពិសេសបង្ហាញពីភាពរីកចម្រើន កម្ពុជាកំពុងមានបច្ចុប្បន្ន។

នៅក្នុងបទចម្រៀងរបស់តារាស្រីជួរមុខក្នុងផលិតកម្ម Galaxy Navatra រូបនេះ គឺមានភាសារខ្មែរច្រៀងលាយភាសាអង់គ្លេសទៀតផង ទាំងសាច់ភ្លេង និងទេសភាពមើលទៅពិតជាមានភាពទាក់ទាញ។
ជាមួយគ្នានេះ កាលពីថ្ងៃពុធម្សិលមិញ ផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបង្ហោះវីដេអូ និងសរសេរថា ការរីកចម្រើនលើគ្រប់វិស័យ សំណង់អច្ឆរិយៈ និងការរក្សាប្រពៃណីវប្បធម៌ដ៏ផូរផង់ កើតចេញពីសន្តិភាព ដែលជាគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ៕ អត្ថបទ ៖ សីហា


