កំពង់ឆ្នាំង ៖មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំមួយ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីផ្សព្វផ្សាយដល់មន្ត្រីទទួលបន្ទុកព័ត៌មាន មកពីរដ្ឋបាលក្រុង ស្រុកទាំង៨ និងអ្នកសារព័ត៌មាន ក្នុងខេត្ត ស្តីពីការពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សាន់ យូ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាល ខេត្តកកំពង់ឆ្នាំង ។ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ឈាង វណ្ណះ ប្រធានមន្ទីរព័ត៌មានស្តីទី និងលោក ហឹង ចូច អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណៈមតិ ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយស្តីពីលក្ខខណ្ឌគុណវឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាព ក្នុងវិស័យព័ត៌មាន ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន ធានាសន្តិសុខ សុវត្តិភាពព័ត៌មាន ជូនប្រជាពលរដ្ឋ និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយផងដែរ ៕











