ផលិតកម្ម Galaxy លេងឈុតធំ សម្រាប់រដូវភ្ជុំបិណ្ឌ

  • ផលិតកម្ម Galaxy Navatra កាលពីថ្ងៃអាទិត្យកន្លងទៅបានចេញថត MV អាល់ប៊ុម របស់ខ្លួនត្រៀមបម្រើអារម្មណ៍ពុកម៉ែបងប្អូន នា​រដូវភ្ជុំបិណ្ឌខាងមុខនេះ។ អ្វីដែលជាការកត់សម្គាល់នៅ ក្នុងសកម្មភាពនោះ ក្រៅពីកំពូលតារាចម្រៀងល្បីក្នុងផលិតកម្ម គេ​កត់​សម្គាល់​​ឃើញថា មានស្រីស្អាតរហូតដល់ទៅជាង៥០០នាក់ គ្រងសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតជាទីបំផុត។


    សកម្មភាពថត MV នេះបានធ្វើឡើងនៅអាគារ Diamond City Hall មជ្ឈមណ្ឌលកោះពេជ្រ ដោយ​ក្នុងនោះ​មានបទ​ចម្រៀង​ជាច្រើន​បទ ហើយមានគ្រប់ទម្រង់សម្រាប់បម្រើអារម្មណ៍ពុកម៉ែបងប្អូន នារដូវភ្ជុំបិណ្ឌខាងមុខនេះតែម្ដង។ អ្វីដែលកាន់តែ​​ពិសេស​​លើស​​ពី​​សព្វដងនោះ ពេលនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បង្ហាញវត្តមានចុះផ្ទាល់ ដើម្បីលើកទឹកចិត្តក្រុមការងារផលិត ក៏ដូចជា​តារា​ស​ម្ដែង​​​ទាំងអស់យ៉ាងសប្បាយរីករាយ ដោយសកម្មភាពថតនោះបានធ្វើឡើងតាំងតែពីព្រឹករហូតដល់ទើបភ្លឺតែម្ដង។


    ទទឹមគ្នានោះដែរអ្នកឧកញ៉ា ក៏បានបង្ហោះសារអមដោយរូបភាពជាច្រើនសន្លឹកលើផេកផ្ទាល់ខ្លួន និងបានលើកឡើងថា៖ “រួមគ្នា​ដើម្បី​សិល្បៈ​វប្បធម៌យើង” ហើយអ្នកឧកញ៉ា បាន​បញ្ជាក់ផង​ដែរថា “គ្រប់ការងារដឹកនាំទាំងអស់ ត្រូវតែមានភាពម្ចាស់ការ ការងារ​សិ​ល្បៈ​​មិនបាន​ចំណេញថវិកានោះទេក៏ប៉ុន្តែយើងត្រូវតែប្រឹងប្រែងដើម្បីអភិវឌ្ឍភាពរីកចម្រើនជាមួយនឹងប្រទេស​​ជាតិដែល​កំពុង​តែរី​កច​ម្រើនគ្រប់វិស័យ គ្រប់យ៉ាងបើមានកំហុស សូមរិះគន់ដើម្បីស្ថាបនា​ទៅរកចំណុចដែលត្រឹមត្រូវ ក្រុមការងារនិងប្រឹង​កែ​តម្រូវ។ ខ្ញុំដឹងថាមិនអាចល្អឥតខ្ចោះនោះទេប៉ុន្តែមានតែការប្រឹងប្រែង កែប្រែតស៊ូព្យាយាម កែតម្រូវប៉ុណ្ណោះទើបទទួល​បានលទ្​ធផល។”

    អ្នកឧកញ៉ាបន្តលើកឡើងដោយមោទកភាពថា “នេះជាសមិទ្ធផលមួយសម្រាប់ជីវិតខ្ញុំ ដែលអាចធ្វើវាបានយ៉ាងលំបាក។ សិល្បៈរ​បស់​យើងត្រូវតែប្រកួតប្រជែងជាមួយពិភពលោក សាមគ្គីភាព ការប្ដេជ្ញាចិត្តគង់ថ្ងៃណាមួយមានឱកាស។”


    សូមជម្រាបថា គ្រប់តារាចម្រៀងទាំងអស់នៅក្នុង​ផលិ​តកម្មGalaxy Navatra មានដូចជា ឧកញ៉ា​ ព្រាប សុវត្ថិ , ខេម, តន់ ចាន់សីម៉ា, អ៊ុក សុវណ្ណារី,ធឿន បូរី, វង្ស ថាណាន់ និង ពូ ជាដើម ត្រូវបានថ្នាក់ដឹកនាំ រៀបចំឲ្យមានបទចម្រៀងច្រៀងគ្រប់ៗគ្នា ដែលបទ​ចម្រៀង​ទាំងនោះ សុទ្ធតែជាប​ទចម្រៀង មេឡូឌីថ្មីៗ មានគ្រប់បែបគ្រប់​ទម្រង់ ដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ កន្ទ្រឹម ឡាំលាវជាដើម។

    សង្ឃឹមថា​ បទចម្រៀងដែលផលិតនេះ នឹងជាចំណែកមួយជួយបម្រើ​អារម្មណ៍ពុលម៉ែបងប្អូន ឲ្យមានភា​ពសប្បាយរីករាយ នាថ្ងៃ​ជួបជុំ​គ្រួសារ​នារដូវភ្ជុំបិណ្ឌខាងមុខនេះជាក់ជាមិនខាន៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង