ឈិន សៀវម៉ី ប៉ះនាយគ្រឿន ក្នុងរឿង “អ្នកស៊ើបអង្កេតបែកស្លុយ”

  • បើ​ទោះ​ជាមិន​ធ្លាប់​ជួបគ្នា​ពីមុន​ តែ​តារា​ឯក​ស្រី​ដ៏​ផូរ​ផ​ង់​រូប​ មិន​បង្ហាញ​អារម្មណ៏​ចម្បែង​អ្វី​ឡើយ​ពេល​ប៉ះ​ជាមួយ​នាយគ្រឿន​។ នាង​រឹត​តែ​​ពេញ​ចិត្ត ដើម្បី​ធ្វើ​អោយ​ល្អ ​ក្រោយ​ពេល​​បាន​​ឱកាស​ច្បាម​ការងារ​ល្អ​ជាមួយ​តារា​កំពុង​មាន​ប្រជា​ប្រិយ​។តារា​​សម្តែង​ស្រី​ស្រស់​សោភា ​និង​តារា​កំប្លែង​ នាយ​គ្រឿន​ បាន​ប៉ះ​គ្នា​លើក​ដំបូង​ក្នុង​ភាពយន្តខ្នាត​ធំ​បែប​កំប្លែង គឺរឿង​ “កំពូល​អ្នក​ស៊ើប​អង្កេត​បែក​ស្លុយ​”។ ជំនួប​លើក​ដំបូង​មែន ប៉ុន្តែ​ពួកគេ​ទទួល​បាន​ការ​ពេញចិត្ត​ច្រើនពី​ទស្សនិក​ជន​។​


    ការ​បញ្ជាក់​នេះធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​ភាព​យន្តរបស់​ផលិតកម្ម វីស៊ីន​( VCINE Production) បាន​ប្រកាស​ដាក់​បញ្ចាំង​ភាពយន្ត​នេះ​ជា​ផ្លូវ​ការ​កាល​ពី​រាត្រី​ថ្ងៃទី​១៥ ខែមករា​ឆ្នាំ ២០២០ ​នៅរោង​ភាព​យន្តMajor ​Cineplex ​។

    នៅក្នុងរឿងនេះនាយគ្រឿន សម្ដែងជាតួឯកប្រុសនិងជាអ្នកស៊ើបអង្កេតប៉ុន្តែកំប្លែងដែលជាអត្តសញ្ញាណរបស់លោកនៅតែមានដដែលពោល គឺ ជាអ្នកស៊ើប​អង្កេត​បែប​កំប្លែង​នេះ​ឯង​។ ត្បិតថានៅតែជាតួអង្គកំប្លែងនាយគ្រឿន ប្រាប់ថារឿងនេះលោកមានឈុតល្អូកល្អិនជាមួយតួស្រី ឈិន សៀវម៉ី ដ៏ស្រស់ស្អាតច្រើនជាងរឿងកន្លងទៅ។

    នាយគ្រឿន អះអាងថាសម្ដែងកំប្លែងគឺ មានការលំបាកច្រើនព្រោះក្រៅពីកាយវិការ ត្រូវរកពាក្យពេចន៍មកនិយាយឲ្យគេសើច។ ដោយឡែក​ឈុត​ស្នេហាក៏ពិបាកមិន​ចាញ់​គ្នា​ដែរ..​ត្រង់ការសម្ដែងឲ្យចូលតួឲ្យវាស្និទ្ធគឺនាយហាក់មិនទាន់ល្អគ្រប់គ្រាន់ព្រោះតែខ្លាចតួស្រីយល់ផ្សេងមកលើ នាយ។


    តារាស្រីសាច់ខ្ចី ឈិន សៀវម៉ី បានលើកឡើងថាទោះបីជួបគ្នាលើកដំបូងមែនប៉ុន្តែមិនមានបញ្ហាប្រឈមនឹងការសម្តែងឡើយ។ នាងថាកាន់តែ ប្លែក​ក្រោយ​ពី​នាង​បាន​សម្តែង​ក្នុង​ភាពយន្តកំប្លែងមួយនេះ ដែលជាភាពយន្តខ្នាតធំលើកដំបូង។ នាងមានមានសាច់រឿងបែបកំប្លែង និងឈុត ឆាកថ្មី ក៏បង្កប់ដោយទស្សនិៈអប់រំផងដែរ។

    លោក លី វ៉េត ចាងហ្វាងផលិតកម្មវីស៊ីន បញ្ជាក់ថា នេះជារឿងទី ២ របស់ផលិតកម្ម បន្ទាប់ពីរឿង”ទេសចរណ៍ ឋាន នរក” ហើយថាបន្ទាប់ពីនេះ ទៅផលិតកម្ម លោក​ក៏​នៅ​មានរឿងបន្តបន្ទាប់ទៀតដែលមានរសជាតិថ្មីពីរឿង២ ខាងលើ។ លោកថាភាពយន្ត នេះសម្រិត សម្រាំង ការផលិត ប្រមាណកន្លះឆ្នាំ មុន​ពេល​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​គ្រប់រោងភាពយន្តចាប់ពីថ្ងៃទី១៦ ខែមករានេះតទៅ។ លោកថាជាភាពយន្តមានរសជាថ្មីប្លែក និង​មាន​ការ​យក​ចិត្តទុក​ដាក់​ខ្ពស់​លើ​ការ​ផលិត​ដើម្បី​ឲ្យភាព​យន្តនេះ​អាច​ប្រកួត​ប្រជែង​នៅលើ​ទីផ្សារ​៕

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង