ថ្មីៗនេះ កញ្ញា ទឹម រដ្ឋា បានស្កាត់ពីភ្នំពេញទៅកាន់ទឹកដីអង្គរអច្ឆរិយៈ ដើម្បីថតរូប Pre-wedding ជាមួយបុរសសង្ហារម្នាក់ ប៉ុន្តែតាមរូបថតបុរសសង្ហាដែលថតជាមួយម៉ូដែលដ៏ស្រស់សោភានេះ មិនមែនជាគូស្នេហ៍បរទេសដែលនាងតែបង្ហាញភាពផ្អែមល្ហែមលើសង្គមហ្វេសប៊ុក និងអ៊ីនស្រា្តក្រាមឡើយ។
កញ្ញា ទឹម រដ្ឋា ជាតារាសម្តែង និងជាតារាម៉ូដែលម្នាក់ដ៏មានប្រជាប្រិយភាពតាំងពីយូរមកហើយ។ នាងមានសមត្ថភាពទាំងការសម្តែង និងការដើរម៉ូដ ដូច្នេះទោះប៉ុន្មានឆ្នាំកន្លងទៅហើយក្តី ក៏នាងនៅតែមានហាងឆេងសិល្បៈខ្ពស់ត្រដែតដដែរ តួយ៉ាងដូចជា ការសម្តែង ការដើរម៉ូត និងការថតផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងការថតសម្អាងការជាដើម៕