ទស្សនិកជនស្ទើរតែទូទាំងប្រទេសទៅហើយដែល សុទ្ឋតែចេះចាំបទចម្រៀងបែបមនោសញ្ចេតនារបស់តារាលំដាប់ជួរមុខនៅសាន់ដេ ជ័យ សុវ៉ាត មានចំណងជើងថា «ស្រឡាញ់អូនដល់កាន់ឈើច្រត់» ។ ឆ្លើយតបការការគាំទ្រ ជ័យ សុវ៉ាត និងក្រុមការងារផលិតកម្មបានចេញMVថ្មី មួយបទ និយាយបន្តពី ចម្រៀងមុន ដោយអត្ថន័យទៅជាខកចិត្តខាងស្រីពូកែតែរករឿងកាន់ឈើជ្រុងទៅវិញ។
MVចម្រៀងថ្មី«ស្រឡាញ់អូនដល់កាន់ឈើជ្រុង» ដែលបានចេញនៅក្នុងផលិតកម្មសាន់ដេរ ជារសជាតិថ្មីឆ្ងាញ់ទៀតហើយ ដែលក្រោយពីបានទស្សនាទៅ ប្លែក។ គេនិយមតែស្តាប់បទស្នេហា អូនបងស្រឡាញ់គ្នា ផ្អែមល្ហែម ទៅដល់ណាក៏តាម រហូតចាស់កាន់ឈើច្រត់ទៀត។ ដល់ពេលបានគ្នា ជាប្តីជាប្រពន្ឋបានដៃតែម្តង ខាងស្រីធ្វើបាបស្វាមី គៀបយកៗ អង្គុយកាន់តែឈើជ្រុង ឃ្លាំប្តីអោយនៅធ្វើការ។

តាមរយៈការបង្ហាញចម្រៀងមួយនេះនឹងកាន់តែរុញអោយ តារាចម្រៀង ជ័យ សុវ៉ាត បន្តលេចធ្លោមួយក្រឺតទៀត ក្នុងពេលដែលចម្រៀងរបស់សុវ៉ាត សុទ្ឋតែជាបទល្អៗ មានការគាំទ្រ។ ជាពិសេសចម្រៀងថ្មីទើបតែចេញនេះ នឹងនាំអោយមិត្តអ្នកស្តាប់ចូលចិត្តហើយបានរាំកម្សាន្ត គ្រប់ទិសទីសមបរិយាកាសជិតដល់ពិធី បុណ្យចូលឆ្នាំខ្មែរផងនោះ រិតតែឆក់ចិត្ត។















