អតីតតារាចម្រៀង អ្នកនាងម៉ូលីកា បង្ហាញសញ្ញាជោគជ័យ លើស្នេហាឡើងវិញ ធ្វើអោយនាងសប្បាយចិត្ត ហើយអ្នកគាំទ្រក៏សប្បាយចិត្ត។ ថៅកែស្រីខាងសម្រស់រូបនេះ បានដឹកនាំស្វាមី និងបុគ្គលិកដើរកម្សាន្ត នាឧទ្យានជាតិគិរីរម្យ ក្រោយបរិយាកាសស្និតស្នាល។ ប៉ុន្តែភាពសប្បាយមិនបាន មើលមិនឃើញលើផ្នែកមនុស្សធម៌នាតំបន់នោះឡើយ។

ម៉ូលីកា បាននាំស្វាមីបណ្ដូលចិត្តលោកហុង មានុន ហៅឆានុន ទៅក្រេបចនុ្ទទឹកឃ្មុំ(Honey Moon)នៅរមណីយដ្ឋានគីរីរម្យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែកុម្ភៈ ខណៈដែលតំណើរទៅកម្សាន្ដនៅប្រទេសបារាំងនៅមិនកំណត់ជាក់លាក់ឡើយ។អ្វីដែលគូរឲ្យសរសើរទោះជាការដើរលេងលើកនេះជាថ្ងៃពិសេសសម្រាប់នាងនិងស្វាមីមែន ប៉ុន្ដែរម៉ូលីកា មិនភ្លេចយកបុគ្គលិករបស់ខ្លួនទៅជាមួយឡើយដើម្បីឲ្យពួកគេបានជប់លៀងសប្បាយរីករាយជាមួយគ្នាតែម្ដង។

ម៉ូលីកា បានឲ្យដឹងថានាងទៅកម្សាន្ដជាមួយស្វាមីនៅគីរីរម្យរយៈពេល២ថ្ងៃ។នាងថានេះជាតំណើរលក្ខណៈក្រេបចន្ទទឹកឃ្មុំ(Honey Moon)មែន ប៉ុន្ដែរដោយសារមិនភ្លេចបុគ្គលិករបស់នាងដែលប្រឹងប្រែងធ្វើការនាពេលកន្លងមកទើបនាងយកពួកគេទៅជាមួយចំនួន៣០នាក់ដើម្បីជប់លៀងឲ្យបានសប្បាយរីករាយជាមួយគ្នា ព្រោះបើគ្មានបុគ្គលិកល្អៗខិតខំប្រឹងធ្វើការឲ្យនាងទេ នាងក៍មិនអាចជោគជ័យបានដូចពេលនេះបានដែរ។
នេះមិនមែនជាលើកទីមួយឡើយសម្រាប់ ម៉ូលីកា ក្នុងការនាំបុគ្គលិកទៅជប់លៀងលើកទឹកចិត្តដល់ពួកគេពោលគឺជាញឹគញាប់មក ហើយដែលថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក រូបនេះតែងតែផ្ដល់កលាំងចិត្តដល់បុគ្គលិកច្នើមៗរបស់ខ្លួនតាមរយៈការនាំទៅដើរកម្សាន្ដ និងជប់លៀងរួមគ្នានៅតំបន់រម្យនីយដ្ឋាននានាទើបធ្វើឲ្យពួកគេចាត់ទុកម៉ូលីកា ថាជាថៅកែស្រីស្អាតនិងចិត្តល្អម្នាក់។
គូរបញ្ជាក់ថាម៉ូលីកា បានរៀបការជាមួយលោកឆានុន កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០នៅដឺព្រីមៀរ សិនធ័រ សែនសុខ ដោយចំណាយប្រាក់អស់ជាង១០ម៉ឺនដុល្លាក្រោយពីអ្នកទាំង២បានស្រលាញ់និងធ្លាប់មានប្រវត្តិតស៊ូកម្សត់កម្ររជាមួយគ្នាជាង៣ឆ្នាំ។ម៉ូលីកា បានប្រាប់នៅថ្ងៃរៀបការថានាងនឹងនាំស្វាមីទៅក្រេបចន្ទទឹកឃ្មុំ(Honey Moon)រយៈពេលខ្លីនៅប្រទេសបារាំង ប៉ុន្ដែរពេលនេះនាងសម្រេចចិតុ្តពន្យាពេលមួយអន្លឺសិនដោយសារមមាញឹកក្នុងស្រុកទើបបង្វែរទៅជាតំណើរកម្សាន្ដរយៈពេល២ថ្ងៃនៅរម្យនីយដ្ឋានគីរីរម្យ វិញដោយផ្គួបធ្វើពិធីជប់លៀងឲ្យបុគ្គលិក៣០នាក់។អតីតតារាចម្រៀងផលិតកម្មRocបានឲ្យដឹងថានាងរៀបគម្រោងយកកូនឲ្យបាន២នាក់ក្នុងរង្វង់គ្រូសារតែកូនច្បងនាងចង់បានកូនស្រី៕













