ឬទ្ធិសែន​កំពង់ឆ្នាំង នឹង​ទទួល​​ភ្ញៀវ​​​ខេត្តត្បូង​​ឃ្មុំ ដក​ស្រង់​បច្ចេកទេស​​នៅថ្ងៃអាទិត្យ​​នេះ មុន​​ចាប់​​ផ្តើម​​លីគ​២​​នៅ​ដើម​​​ខែ​​​ក្រោយ​

  • ក្លិប​ឬទ្ធិសែន​​ខេត្តកំពង់ឆ្នាំង នឹងបើកទ្វារទីលាន​​បាល់​ទាត់​​មុខ​សាលា​​ខេត្ត​ទទួល​​​ស្វាគមន៍ក្រុមភ្ញៀវ​​ ខេត្តត្បូង​​ឃ្មុំ ​នៅថ្ងៃ​អាទិត្យ​​ ទី២៧​ ខែកញ្ញា​ ស្អែ​កនេះ វេលាម៉ោង៣រសៀល ។ ការប្រកួតលក្ខណ:មិត្តភាពរវាងក្រុមទាំង២នេះ ជាការប្រកួតស្រង់​បច្ចេកទេស មុន​ចាប់​ផ្តើម​ការប្រកួត​​លីគ​២​​ ​នៅ​ដើម​​ខែ​​ក្រោយ​។

    ស្របពេលត្រៀមខ្លួនប្រកួតក្នុងក្របខណ្ឌលីគ២ ក្លឹបឬទ្ធិសែន បានកំពុងប្រមូលផ្តុំកីឡាករមកពីគ្រប់ក្រុងស្រុកទូទាំង​ខេត្តកំពង់ឆ្នាំង​ដើម្បី​​ហ្វឹកហាត់។ ក្នុង​នោះក៏មានការប្រកួតលក្ខណ:មិត្តភាព​​ដកស្រង់​បច្ចេកទេស​ផងដែរ​ ពោលគឺកាលពី​រសៀល​ថ្ងៃអាទិត្យទី​១៣ ខែកញ្ញា  ក្រុម​ឬទ្ធិសែន បានប្រ
    កួត​​​ក្នុងលក្ខណ:មិត្តភាព ឈ្នះក្រុមអាយ អេស អាយ ( ISI ) ក្នុងលទ្ធផល២ទល់នឹង១ ។

    សូមបញ្ជាក់ថា ក្លិប​ឬទ្ធិសែន​​ខេត្តកំពង់ឆ្នាំង នឹងចូលរួមការ​ប្រកួតជម្រេីសជេីងឯកកម្ពុជា លីគ២ រដូវកាលឆ្នាំ២០២០ ដែល​នឹងចាប់ផ្ដើមពីថ្ងៃទី០៣ ខែតុលា ដល់ថ្ងៃទី២៧ ខែធ្នូ ខាងមុខ​ ដោយមាន​១០​ក្រុម​​ចូលរួម ។ ​ក្រុមទាំង១០មានដូចជា សៀមរាបអេហ្វស៊ី, កោះកុងអេហ្វស៊ី, ឫទ្ធីសែន, សមាគ​ម​បាល់ទាត់ព្រៃវែង, មន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូង​ឃ្មុំ,​ ស្វាយរៀង, កំពង់ស្ពឺ, ISI Dangkor Senchey, យុវជនភ្នំពេញក្រោននិង Tiffy Army U21 ៕

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង