តារាវ័យក្មេងទើបតែមានវ័យ១០ឆ្នាំជាង សំអុល សុមនា បានបង្ហាញអោយគេមើលឃើញកាន់តែច្បាស់ឡើងៗ ក្នុងការចូលរួមសកម្មភាពនានារបស់សង្គមសិល្បៈ។ នាងតូចរូបនេះ រំលេចកិច្ចការមនុស្សធម៌បន្តបន្ទាប់ដូចជាជួយកុមារកំព្រា ថែមទាំងប្រកូកប្រកាសជួយសិល្បករជើងចាស់ខ្វះខាត បានថវិកាខ្លះនិងជួយតារាសៀវប៉ាយដែលសង្រ្គោះនៅឡើយព្រោះចរាចរ។

មានការលើកសរសើរថា តារាវ័ជំទង់ សំអុល សុមនា កាន់តែមានឱកាសបង្ហាញខ្លួនលើវិស័យសិល្បៈច្រើនជាងមុនហើយ។ នាងតូចរូបនេះ បានបំបែកខ្លួនកាន់តែលេចធ្លោមួយរយៈនេះ។ ជាពិសេសខាងមនុស្សធម៌កិច្ចការសង្គមគឺនាងនិងម្តាយ មិនមើលរំលងការងារនេះឡើយ។ នាងទើបតែប្រកូកប្រកាសបន្ថែមទៀតជួយដល់រៀមច្បងសិល្បៈមានផលលំបាក ។ ទាំងនេះជាទឹកចិត្តចូលរួមសហការ ជាមួយបងៗសិល្បករដែលអាចចាត់ទុកថានេះជាទំពាំងស្នងឬស្សី ដ៏ល្អសម្រាប់រលកក្រោយមួយនេះ។


