កញ្ញា សោភា ទេពី និងលោក វង្ស ថាណាន់ បញ្ចេញរូបថត Pre-Wedding ធ្វើអោយទស្សនិកជន និងអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើល

តារាចម្រៀងវ័យក្មេងពីរដួងគឺកញ្ញា សោភា ទេពី និងលោក វង្ស ថាណាន់ បានធ្វើអោយទស្សនិកជន និងអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីស្ងាត់ៗស្រាប់តែពួក គេបញ្ចេញរូបថត Pre-Wedding ជាច្រើនសន្លឹក។

ស្របពេលកំពុងមានឈ្មោះបោះសម្លេងកាន់តែខ្លាំងក្នុងវិស័យចម្រៀង សោភា ទេពី និង វង្ស ថាណាន់ ត្រូវបានគេកត់សម្គាល់ថាមានភាពស្និទស្នាលនិងល្អូកល្អឺន ជាមួយគ្នា គួរឱ្យកត់សម្គាល់។

ប្រិយមិត្តមិនតិចនោះទេដែល បានស្គាល់តារាចម្រៀងប្រុសស្រីវ័យក្មេងគឺ កញ្ញា សោភា ទេពី និង លោក វង្ស ថាណាន់ ដែលកំពុងមានឈ្មោះ បោះសម្លេង និងទីផ្សារខ្លាំងលើវិថីសិល្បៈ។ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបភាពថតគ្រងឈុតអាពាហ៍ពិពាហ៍ Pre-Wedding ប្រៀប ដូចកូនកម្លោះក្រមុំដ៏ស្រស់ស្អាត ជាច្រើនសន្លឹកយ៉ាងល្អូកល្អឺនជាមួយគ្នាត្រូវបានសមីខ្លួនទាំងសងខាងបង្ហោះឡើងអមជាមួយនឹង អត្ថន័យ ស្នេហាដ៏ជ្រាលជ្រៅ។

ស្របពេលដែលតារាមួយគូរនេះក៏គេដឹងថាធ្លាប់មានទំនាក់ទំនងស្និទស្នាលដូចគូរសង្សាជាមួយគ្នាពីមុនមកហើយក៏ ស្ងាត់មួយរយៈ ទើបត្រូវ បានអ្នកគាំទ្រសង្ស័យ ថាអ្នក ទាំងពីរចាប់ផ្ដើមផ្សារភ្ជាប់ទំនាក់ទំនងស្នេហា និងចាប់ដៃគ្នាជាថ្មីម្ដងទៀត។

ដោយឡែក កញ្ញា សោភា ទេពី បានឆ្លើយថា រូបភាពទាំងអស់នោះគឺគ្រាន់តែថតសម្រាប់លេងក្នុង បណ្ដាញសង្គម និងបង្ហោះក្នុង TikTok តែប៉ុណ្ណោះ។ ជាក់ស្ដែងមូល ហេតុដែលនាងនិង វង្ស ថាណាន់ផ្អាកចាប់ដៃគ្នាមួយរយៈគឺដោយសារការរវល់ការងាររៀងខ្លួន ហើយថ្មីៗ នេះនាង ទើបតែបានចាប់ដៃគ្នាជាថ្មីក្នុងសិល្បៈ ហើយក្រៅពីថត រូបស្វីតៗ និងខ្លីបខ្លីៗនៅក្នុងTikTok អ្នកទាំងពីរក៏អាចនឹងមានត្រៀមចេញនូវបទចម្រៀង រួមគ្នានៅក្នុងពេលឆាប់ៗនេះផងដែរ។

ពាក់ព័ន្ធជាមួយផ្នែកផ្លូវចិត្តនាងក៏សុំមិនទាន់ឆ្លើយថាទៅជាយ៉ាងណានោះឡើយ ដោយសារបច្ចុប្បន្នទំនាក់ទំនងរវាងនាង និង លោក វង្ស ថាណាន់ គឺគ្រាន់តែជាមិត្តល្អ នៅ ក្នុងសង្គមសិល្បៈតែប៉ុណ្ណោះ។ យ៉ាងណាមិញមតិជាច្រើន បានខំមិនទៅលើរូបភាពរបស់អ្នកទាំងពីរ បាន សរសើរ ថាពិតជាសាកសមគ្នាឥតខ្ចោះ។ មិនតែប៉ុណ្ណោះក៏ មាន អ្នកចូលរួមអបអរសាទរ និង ជូនពរឱ្យតារាប្រុសស្រីទាំងពីក្លាយជាគូរ ស្នេហ៍ពិត ប្រាកដដោយសារអ្នកទាំងពីរស្រស់ស្អាត និងស្រស់សង្ហា ពិសេសនោះគឺអាជីពនិង ទីផ្សារ របស់អ្នកទាំងពីរមិនចាញ់គ្នានោះឡើយ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង