ទឹក​​ធ្លាក់​​​ធម្មជាតិ​​៤​ទីតាំង​​ក្នុង​ស្រុក​ទឹកផុស ដែល​ភ្ញៀវទេសចរ​មិនគួរ​រំលង​នាថ្ងៃ​​បុណ្យ​​​​​ភ្ជុំ​​​បិណ្ឌ​​

  • តំបន់ទឹកធ្លាក់ធម្មជាតិចំនួនប៤ទីតាំងរួមមាន តំបន់ទឹកធ្លាក់អន្លង់ស្វាយ តំបន់ទឹកធ្លាក់ថ្មក្រាល តំបន់​​ទឹក​​ធ្លា​​​​​​ក់​បង្គងរនាប និងតំបន់​ទឹកធ្លាក់​ស្រែ​អំពិល ក្នុងស្រុកទឹកផុស​ ខេត្ត​កំព​ង់​ឆ្នាំង បាន​ក្លាយជាគោល​​​ដៅទេសចរណ៍ សំខាន់​ដែលរំពឹង​ថានឹងមាន​ភ្ញៀវទេសច​រណ៍​ទៅ​​លេងក​ម្សាន្ត ច្រើន​​នា​រ​ដូវ​បុណ្យ​​​​ភ្ជុំបិណ្ឌ​នេះ។ បើតាមការបញ្ជាក់​​អោយ​ដឹងរបស់ លោក សេង សាលី ប្រធានមន្ទីរទេស​​​​​ចរណ៍​​​​ខេ​ត្តកំ​ពង់ឆ្នាំង ។

    លោកប្រធានមន្ទីរ បន្តថាទីតាំងភូមិសាស្រ្តរបស់រមណីយដ្ឋានទឹកជ្រោះ និង​ព្រៃ​ភ្នំ​យ៉ាង​ស្រស់​ស្អាតទាំងបីនេះ មានដូចជា ទី១. ទឹកធ្លាក់​អន្លង់​ស្វាយ​ ដែលស្ថិតនៅក្នុង ភូមិ​ដូង​ស្លា ឃុំក្បាលទឹក ទី២. ទឹកធ្លាក់ស្រែអំពិល​ ស្ថិត​​ក្នុងភូមិ​ស្រែ​អំពិល ឃុំ​ក្តុល​សែន​ជ័យ ទី៣. ទឹកធ្លាក់ថ្មក្រាល មានទីតាំង ស្ថិត​នៅ​​ក្នុងភូមិកោះក្ទម្ព ឃុំជៀប និងទី៤ ​​ទឹក​​ធ្លា​​​​​​ក់​​បង្គងរនាប មានទីតាំងឃុំជៀប ។

    លោកក៏សង្កត់ធ្ងន់ដែរថា មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានប្រជុំពិភាក្សា​ជាមួយ នគរបាលទេសចរណ៍ ដោយ​សហការ​ត្រៀម​រៀប​​ចំផែនការ​​រក្សា​​​សន្តិ​​សុខ សណ្តាប់ធា្នប់ ជូនភ្ញៀវ​ទេសចរណ៍ នៅតាមតំបន់ រមណីយដ្ឋានទាំងនោះ នៅក្នុងឱកាសរដូវបុណ្យ ភ្ជុំបិណ្ឌខាងមុខផងដែរ ។

    គួរបញ្ជាក់ថា ក្រៅពីប្រជាជនទូទៅស្គាល់ថាជាខេត្តល្បីល្បាញរឿងផលិត ក្អម ឆ្នាំងអំពី ដីនោះ  ខេត្តកំពង់ឆ្នាំង ក៏កំពុង​មាន​ភាព​ល្បី​ល្បាញ​ ជាខេត្ត​​ដែល​មានរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ បង្កប់ខ្លួននៅ តាមតំបន់ភ្នំ និងតាមដងទន្លេ ជាទាក់ទាញសម្រាប់ វិស័យ​ទេសចរណ៍​មួយដែរ​ក្នុងប្រទេសកម្ពុជា។

    ដោយឡែកបច្ចុប្បន្នស្រុកទឹកផុស ក៏បានក្លាយជាស្រុកមួយរបស់ខេត្តកំពង់ឆ្នាំង ដែលមានភ័ព្វសំណាង​ទទួលបានការអភិវឌ្ឍន៍យ៉ាងច្រើនពី​រដ្ឋបាល​​ខេត្តកំពង់ឆ្នាំង។ ការ​អភិវឌ្ឍន៍ ទាំងនោះរួមមាន ​ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន និងអាគាររដ្ឋបាលសាលាស្រុកជាដើមនាប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ៕​ទឹកធ្លាក់​ស្រែ​អំពិល

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង