អាជ្ញា​ធរ​ខេត្ត​កំពង់​ឆ្នាំង​ អំពាវ​នាវ​ឲ្យ​សិស្ស​លេង​កីឡា​និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់សិស្សានុសិស្ស ឲ្យចូលរួលលេងកីឡា ហើយត្រូវចៀសវាងការទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ជាពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

    ឯកឧត្តម សាន់ យូ បានធ្វើការអំពាវនាវបែបនេះ នៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សានៅទូទាំងខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ។

    ឯកឧត្តម សាន់ យូ បានមានប្រសាសន៍ បញ្ជាក់ទៀតថា ជាការពិតណាស់ សកម្មភាពកីឡា គឺបានផ្តល់នូវសារប្រយោជន៍ ចំពោះការកែប្រែឥរិយាបថលុបបំបាត់អំពើហឹង្សា ដោយបង្ហាញនូវភាពទន់ភ្លន់បង្កើនគុណភាពផ្នែកសិលធម៌ សុជីវធម៌ ឲ្យបានសមស្របទៅតាមស្មារតី នៃការលើកកម្ពស់ កិត្យានុភាពជាតិ នៃកេរ្ត៍ដំណែល ប្រពៃណី វប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិ និង សេចក្តីថ្លៃថ្នូរ របស់ជាតិយើង ។

    លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សា ឆ្នាំ ២០២១ -២០២២នេះ ខេត្តកំពង់ឆ្នាំង ដោយចាប់ផ្តើមពី ថ្ងៃទី១៥ ដល់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០ ២២ ។ ប្រកួតលើវិញ្ញាសា បាល់ទាត់ បាល់បោះ បាល់ទះ និង អត្តពលកម្ម ដោយមានកីឡាករកីឡាការនីចូលរួមប្រកួតសរុប ចំនួន១ ៧៦០នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង