កំពង់ឆ្នាំង៖ កម្លាំងនគរបាលនៃអធិការនគរបាលក្រុងកំពង់ឆ្នាំង កាលយប់ថ្ងៃទី១១ ខែសីហា បានចុះល្បាត ដើម្បីទប់ស្កាត់បទល្មើស គ្រប់ប្រភេទ និងអនុវត្តន៍វិធានការបម្រាមគោចរ ពីចន្លោះម៉ោង៩ យប់ដល់ម៉ោង ៣ទៀបភ្លឺ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងសកម្មភាពចុះល្បាតរបស់កម្លាំងនគរបាលនៃអធិការនគរបាលក្រុងកំពង់ឆ្នាំង កាលពីយប់មិញនេះ គឺនៅតែឃើញមានអ្នកល្មើសនឹងបម្រាមគោចរមួយចំនួនក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង ដែលត្រូវបានឃាត់អប់រំណែនាំ។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញបម្រាមគោចរនៅក្រុងកំពង់ឆ្នាំង និងតាមទីប្រជុំជនស្រុកនីមួយៗពីចន្លោះម៉ោង ៩ យប់ដល់ម៉ោង ៣ទៀបភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ -១៩។ បម្រាមគោចរនេះនឹងត្រូវអនុវត្តរយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី១២ ខែសីហា ។