តាមការបង្ហាញរបស់ផលិតកម្ម2 Brother ស្នាដៃដំបូងរឿង«គ្រូ ប៊ី អាយ ជី» បានដាក់បញ្ចាំងជាផ្លូវការហើយ កាលពីថ្ងៃទី៩ មករា ឆ្នាំ២០២០ នៅតាមរោងកុននានា ក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែង នារសៀលថ្ងៃទី១០ ខែមករា យុវវ័យមួយចំនួន បានមកទស្សនា ការបញ្ចាំងរឿង«គ្រូ ប៊ី អាយ ជី» មានបរិយាកាសអ៊ូរអរ ហើយម្នាក់ៗបង្ហាញអារម្មណ៍នៃសាច់រឿងតែម្តង។
យុវតីព្រំ កេសី ដែលមកទស្សនារឿងខាងលើ បានបង្ហាញនូវចំណាប់ អារម្មណ៍ថា « ខ្ញុំពេញចិត្តនៅពេល ដឹងថារឿងទី១ របស់ផលិតកម្ម ធូប្រាឌ័រ យក២០ភាគរយរក ជួយជនចាស់ជរា និងមន្ទីរពេទ្យគន្ឋបុប្ឋា។ សាច់រឿង ឃើញថាមិនចាញ់ រឿងខ្មែរមួយចំនួនឡើយ មានពញ្ញាក់ អារម្មណ៍ សើចកំប្លែង ពិសេស ជីវិតជាគ្រូ ដែលសម្តែងដោយ ប៊ី អាយ ជី។ »
តាមរយៈស្នាដៃរឿងដំបូង យុវតីព្រំ កេសី ក៏សូមអំពាវនាវដល់សិស្ស និស្សិតយុវវ័យ ទាំងឡាយ ទំនេរពីការសិក្សា អាចមកយកសំណើចពីរឿង«គ្រូប៊ី អាយ ជី» ដើម្បីប្លែកអារម្មណ៏។
ចំណែក យុវជន សុជាតិ មកពីសាកលវិទ្យាល័យ មួយបានថ្លែងដែរថា ពិតជាមានភាពកំប្លុកកំប្លែងច្រើន ពេលបានចូលទស្សនា។ អ្វីដែលសំខាន់ ការទិញសំបុត្រមួយពិតជាបានជួយ ដល់ការងារមនុស្សធម៌។ ប្អូនរំពឹងថា ស្នាដៃថ្មីរបស់ផលិតកម្មខាងលើ ពិតជាសម្រិតសម្រាំងបាននូវរឿងមានគុណភាព បន្តទៀត ដើម្បីបំបែកទីផ្សារអោយកាន់ តែមានគេស្គាល់ច្រើនឡើងៗ។
បើតាមលោក វង្ស ពិសិដ្ឋ អ្នកផលិតនិងដឹកនាំរឿង បានអោយដឹងថា រឿង«គ្រូ ប៊ី អាយ ជី» នឹងបន្តបញ្ចាំងតាមខេត្តក្រុង នានាដើម្បីបំពេញនូវការសំណូមពរពីអ្នកគាំទ្រ៕