ណូម័រ រវល់ដកឃ្លាមិនរួចជាមួយអាជីពពិធីការិនី

  • តារាសម្តែង​ និង​ជា​ពិធី​ការិនី កញ្ញា ​ណូម័រ​ បាន​ព្យាយាម​ពង្រឹង​ ការងារ​ផ្នែក​ពិធី​ការិនី​ខ្លាំង​ជាង​មុន​ ដោយ​សារ​តែ​ពេល​នេះ​ កញ្ញា​បាន​បង្ហាញ​ការ​ងារ​​ស្ទើរ​ តែ​គ្រប់​ខេត្តក្រុង​។ ​អ្នកណា​ក៏​ភ្ញាក់​ផ្អើល​តែម្តង​ នៅ​ពេល​ដឹង​ថា កញ្ញា​រត់ឆ្លេឆ្លា​ឡើ​ង​ឆាក​ដំណើរ​ការ​កម្មវិធី​ ដែល​ជា​សញ្ញា​មួយ​ថា​ ពិត​ជា​មាន​ទេព​កោសល្យ ព្រោះ​ម្ចាស់​​ក្រុមហ៊ុន​ផ្តល់​តម្លៃ​​ ការងា​ររហូត​។


    កញ្ញា​ ​បាន​ប​ង្ហាញ​អារម្មណ៏​ ចំពោះ​ការងារ​ថា ​មួយ​រយៈ​នេះ​​ហាក់ប្លែក​ចិត្ត នៅ​ពេល​ដែល​ តួនាទី​ពិធីកា​រិនី​របស់កញ្ញា​ស្រាប់​តែ​ទទួល​បាន​ ការ​អញ្ជើញ​ គ្រប់​ការ​ច្រៀង​ លើ​វេទិកា​នានា​នៅ​តាម​ខេត្ត។ កញ្ញា​ ​ទទួល​បាន​ការងារ​ច្រើន ​រហូត​ដល់​ថ្នាក់​ខក​ខាន​ចូល​រួម​កម្មវិធី​ នានា​របស់​មិត្ត​ ភក្តិ ដូចជា​ខួបកំណើត ​ឡើងផ្ទះ​ជាដើម។ យ៉ាង​ណា​មិញ​កញ្ញា​មាន​តែព្យាយាម​ បំពេញ​តួនាទី​នេះ​ អោយ​​បាន​ល្អព្រោះ​កញ្ញា​ពេញ​ចិត្តខាង​ជំនាញ​ពិធីករ​ នេះ​ណាស់​បើ​ទោះ​ជា​អាច​សម្តែង​បាន​បែប​ណា។

    ណូម័រ ទើប​តែ​បាក់​បែក​ស្នេហា​ ដោយ​កញ្ញា​ទើប​លែង​លះ​គ្រួសារ​ ធ្វើ​អោយ​គេឯង​ភ្ញាក់​ផ្អើល​ពេញ​សិល្បៈ​។ កញ្ញា​ មិន​ទាន់​បើក​បេះដូង​ទទួល យក​បុរស​ណា​ទៀត​នោះ​ទេ។​ ​អ្វីដែល​សំខាន់​ចង់​ ចំណាយ​ពេល​ធ្វើ​ការ​សន្សំលុយ​ទុក​ ចាត់​ចែង​ជីវភាព​រាល់ថ្ងៃ​ និង​មុខរបរថ្មីៗ​តាម​ផែន​ការ ​ជាង​យក​ចិត្ត​លើបុរស​ណានាំ​ខាត​ពេល​វេលា​ទទេរ​។

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង