តារាកំប្លែងល្បីឈ្មោះ នាយ ពាក់មី ផ្ដើមម៉ៅជំនួញផ្ដាច់មុខស្រាបៀរថ្មីមួយយីហោ Iceberg ដើម្បីចែកចាយលើទឹកដីខេត្តស្វាយរៀងទាំងមួលដែលជាទីកំណើត។ រំលេចចេញពីក្រុមអ្នកជំនួញប្រាក់លានដុល្លារ ក្នុងពិធីជួបជុំសំណេះសំណាលតំណាងចែកចាយស្រាបៀរ Iceberg ទូទាំងប្រទេស កាលពីយប់មិញ ដែលបង្ហាញចេញពីផ្ទាំងផ្សព្វផ្សាយពណ៌បៃតង ក៏ឃើញរូបភាព តារាកំប្លែងល្បី នាយ ពាក់មី ក៏ជាអ្នកតំណាងសំខាន់លើការផ្សព្វផ្សាយផលិតផលថ្មី នាំចូលពីប្រទេសសឹង្ហបូរី អ្នកកំប្លែងមានដើមកំណើតពីទឹកដីខេត្តស្វាយរៀងរូបបាន ផ្តល់បទសម្ភាពជាមួយបណ្តាញផ្សព្វផ្សាយថា «ពីវត្តមានស្រាបៀរ Iceberg ខ្ញុំមិនមែនមានវត្តមានត្រឹមតែរូបភាពផ្សព្វផ្សាយឲ្យ Iceberg នេះទេ ។

នាយ បានបញ្ជាក់ថា៖“ខ្ញុំក៏បានចំណាយទុនយ៉ាងច្រើន ដល់ទៅជាង១០ម៉ឺដុល្លារ នាំស្រាបៀរនេះទៅលក់ផ្តាច់មុខនៅខេត្តស្វាយរៀង”។
ក្រឡេកមើលទីផ្សារចែកចាយស្រាបៀរ នៅទូទាំងប្រទេសកម្ពុជា ឃើញថា Iceberg ស្រាបៀរ ដែលរចនាសោភ័ណ្ឌភាពកំប៉ុងនិងសំបកកេសបៃតងស្រស់ ងាយនឹងអតិថិជនចំណាំ ។ ត្បិតជាស្រាបៀរម៉ាកថ្មី ក៏ទទួលបានការឆ្លើយតបពីអតិថិជនអ្នកទទួលទានសរសើរមិនដាច់ពីមាត់នោះទេ ថាមានរស់ជាតិនិងក្លិនឆ្ងុយឆ្ងាញអាចប្រកួតប្រជែងលើទីផ្សារនិងស្រាបៀរថ្នាក់លំដាប់ៗបាន។ ខណៈនោះលោក បូ វិបុស បុរសដែលមហាជនចាប់អារម្មណ៍ខ្សែជីវិតខ្លាំង ទាំងត្រៀមខ្លួនធ្វើជាកូនក្រមុំក្រាបផ្ទឹមនិងតារាភាពយន្តល្បីកញ្ញា ម៉ាក សែនសូនីតា ហៅតូតា លោកបានប្រកាសជំនួញរាប់រយនាក់ ពីការជួបជុំសំណេះសំណាលតំណាងចែកចាយស្រាបៀរ Iceberg ថា « Iceberg ត្បិតចាប់កំណើតលើទឹកដីព្រះរាជាណាចក្រកម្ពុជា មានអាយុកាលមួយឆ្នាំ តែថ្ងៃទី១៦ខែកុម្ភៈនេះ ជាថ្ងៃបើកបង្ហាញពីការរីកចំរើនទីផ្សារប្រកួតប្រជែង ក្រោមវត្តមានអ្នកតំណាងចែកចាយទូទាំងប្រទេស»។

កាន់តែទាញចំណាប់អារម្មណ៍ទាំងអ្នកនិយមទទួលទាន រួមទាំងអ្នកជំនួញជាដៃគូឈ្មោះថា តំណាងចែកចាយតាមខេត្តស្រុកខណ្ឌថា Iceberg មួយកេសតម្លៃលើ១០ដុល្លារតិច Iceberg ក៏មានភ្ជាប់រង្វានលួងចិត្តបងប្អូន អ្នកគាំទ្រ ពីតូចរហូតដល់រង្វាន់ធំ រថយន្តម៉ាកឡុចស៊ី ឡើងតាមស៊ើរី ទាន់សម័យ បុរសអ្នកជំនួញកំពុងត្រៀមខ្លួនធ្វើកូនក្រមុំ របស់តារាសម្តែងល្បីនៅពាក់កណ្តាលខែមីនាខាងមុខ លោកថា « Iceberg ពិសេសជាស្រាបៀរដទៃ ទាំងរស់ជាតិតម្លៃសមរម្យ អ្នកទទួលទានមិនបាច់ប្រើកូនចៅ ឬចេញមកដើររកទិញខ្លួនឯង Iceberg អាចបញ្ជារទិញតាមទូរស័ព្ទបាន ពោលគឺដូចបងប្អូនជិះផាស់អេប គ្រាន់តែចុចទូរស័ព្ទនោះ ដេបូឬហាងនៅជិះលោកអ្នកនឹងនាំយក Iceberg ទៅជូនបងប្អូនភ្លាម »។

ក្នុងនោះដែរ នាយ ពាក់មី ដែលកំពុងធ្វើឲ្យអ្នកជំនួញក្នុងហ្វូង ចាប់អារម្មណ៍ពីដំណើរវេចលុយប្រាក់សែនក្លាយជាអ្នកជំនួញស្រាបៀរ Iceberg លើសពីការងារសិល្បៈល្បីរកលុយបានគ្មានពេលសម្រាក លោកបានអះអាងថា «ការងារសិល្បៈមិនចោលដាច់ខាត ព្រោះធ្វើឲ្យខ្ញុំមានថ្ងៃនេះក៏ដោយសារសិល្បៈ តែការងាកមកធ្វើជំនួញស្រាបៀរផ្តាច់មុខនៅខេត្តស្វាយរៀងក៏ជារឿងសំខាន់ណាស់ ។ ខ្ញុំចំណាយលុយជា១០ម៉ឺនដុល្លារបើកជំនួញគឺចង់ពង្រីកចំណូលគ្រួសារ ហើយក៏ឲ្យបងប្អូនមានការងារធ្វើកាន់តែច្រើន និងបានចំណូលចូលចិញ្ចឹមគ្រួសារគេផង ដែលបានពីធ្វើឲ្យការងារលក់ស្រាបៀរ Iceberg នៅពេញខេត្តស្វាយរៀង៕



