ស្ទើរមិនគួរអោយជឿតែម្តងដែល អ្នកសិល្បៈម្នាក់ដឹងថាលោក ពិសិដ្ឋ រាជ ជាតារាសម្តែងនិងអាចច្រៀងបាន។ លោកស្រាប់តែបង្ហាញវត្តមានភរិយា ដែលជាតារាចម្រៀង ហើយថែមទាំងបង្ហាញបទថ្មីផ្ទាល់ខ្លួន ជាមួយសំឡេងក្រលួច ។ ម្ល៉ោះហើយអ្នកណាក៏ ចាប់អារម្មណ៏ហើយ និយាយថា គ្រួសាររបស់សុទ្ធតែជាអ្នកសិល្បៈមានទាំងកូនប្រុស២នាក់ទៀត។
ក្នុងបទចម្រៀងថ្មីមួយបទមានចំណងជើងថា«បើខ្ញុំប្រាប់ថាស្រឡាញ់» ជាសំនៀងរបស់អ្នកនាង ហេង វ៉ាន់នីណា ក្រោយពេលបង្ហោះនៅលើ បណ្តាញយូធូប ម្នាក់ៗបានសួរនាំ ជាតារាច្រៀងយូរឬនៅ! បានជាទំនងបែបនេះ។ យ៉ាងណាមិញការណ៏ ពិតតារារូបនោះ ជាភរិយា របស់តារាសម្តែង ពិសិដ្ឋ រាជ មានឈ្មោះក្នុងសិល្បៈយូរឆ្នាំមកហើយ។
បើតាមការអោយដឹងដោយផ្ទាល់ ពីលោក ពិសិដ្ឋ រាជ ថាភរិយារបស់លោកចេះច្រៀងយូរមកហើយតាមកម្មវិធីផ្សេងៗ។ ការចេញបទចម្រៀងនេះ ទៀតសោតដើម្បីចង់ដឹងថាមានសន្ទុះ បែបណា។ ម្យ៉ាងទៀតសម្រាប់បង្ហាញនូវការ ចូលចិត្ត ស្រឡាញ់សិល្បៈ ព្រោះ រូបលោក ភរិយា និងកូនសុទ្ធតែជាអ្នកសិល្បៈ ហើយតស៊ូយូរដូចគ្នា។ សព្វថ្ងៃលោក និងកូនប្រុសសុទ្ធតែរវល់ថតភាពយន្តភាគ និងរីករាយពេលដំណើរសិល្បៈរលូនទៅមុខ។