ក្រោយពីស្ងប់ស្ងាត់មួយរយៈ នៅពេលនេះតារាចម្រៀងវ័យក្មេងសម្លេងធ្ងន់ ជាពិសេសពោរពេញដោយសមត្ថភាពបកស្រាយបទចម្រៀងមរតកដើម បានយ៉ាងពីរោះនោះគឺ កុមារា ធឿន បុរី បានចេញមកជាថ្មីដោយសាងភាពភ្ញាក់ផ្អើលដល់ប្រិយមិត្តជាមួយបទថ្មីនៅក្នុងផលិតកម្ម Galaxy Navatra ដែលមានចំណងជើងថា « ចូលចិត្តជប៉ុន »។
ជាការពិតណាស់ ចាប់តាំងពីលេចវត្តមាននៅក្នុងវិស័យសិល្បៈ កុមារា ធឿន បុរី មិនដែលធ្វើឲ្យហ្វេនរបស់ខ្លួនខកចិត្តនោះឡើយ ដោយតែងតែបញ្ចេញនូវបទចម្រៀង ក៏ដូចជាសមត្ថភាពពិសេសរបស់ខ្លួន ដើម្បីបម្រើអារម្មណ៍ទស្សនិកជន។ ជាមួយគ្នានេះបទថ្មី « ចូលចិត្តជប៉ុន » ដែលត្រូវបាននិពន្ធទំនុកច្រៀងដោយលោក យឹម តាស្រង់ ក៏បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង តាំងពីចេញជាផ្លូវការភ្លាម ដោយបទនេះ បាននិយាយបង្ហាញពីការចូលចិត្តរបស់ ធឿន បុរី ចំពោះប្រទេសជប៉ុន៕
ចង់ដឹងថាតារាវ័យក្មេងរូបនេះ រៀបរាប់អ្វីខ្លះពីជប៉ុន ទៅទស្សនាបទ « ចូលចិត្តជប៉ុន » ទាំងអស់គ្នា៖










