សំអុល សុមនា ក្មេងទេតែសម្តែងវិញរាប់មិនអស់

ពិតជាសរសើរ​តែម្តងកុមារី សំអុល សុមនា នៅវ័យក្មេងទេ តែអាចមានសមត្ថភាព​ចេញ​រកលុយចិញ្ចឹមខ្លួន ចិញ្ចឹមគ្រួសារ បានបាត់​ទៅហើយ។ នាងតូចរូបនេះ​ត្រូវបានផលិតករ​ភាពយន្តជាច្រើនជួយ​​ផ្តល់ឱកាស សម្តែងរហូតលេចមុខមាត់ ក្នុងពិភពសម្តែង។

សំអុល សុមនា ត្រូវបាន​សង្គមសិល្បៈ អោយតម្លៃថា នាងគឺជាពន្លកតារាសម្តែងដ៏ មានសមត្ថភាពម្នាក់ពិបាករក។ នាងប្រៀប​ដូចជារៀម​ច្បង​សិល្បៈ​ជំនាន់មុនៗ ចេញសម្តែងពីតូចដូចជា ដាញ់ ម៉ូនីកា លីច័ន្ទសីហាជាដើម។ សុមនា មានមុខមាត់ទម្រង់កូនខ្មែរពិតៗ សម្បុរសខ្មៅ​ស្រអែម​គួរ​អោយគយគន់។ មានដុងពីសិល្បៈ ធ្វើអោយនាងថតសម្តែងបានច្រើនរឿងតាំងពីរឿងដុំ និងរឿងភាគ និងសុទ្ឋតែជាផលិតកម្មល្បីៗ។ ស្នាដៃ​រឿងដែលនាង សម្តែងរួមមាន៖ «នាឡិកដាស់វិញ្ញាណ» រឿង«ឯកា» ថតអោយមហាហង្ស រឿង«អ្នកសើបអង្កេតខួរក្បាលអច្ឆរិយ» រឿង«​លោក​ឪពុក» រឿង«ច្រណែនគេ» និងថតស្បតធំៗមួយចំនួនទៀត។

សុមនា និយាយថា ចូលចិត្តវិស័យសម្តែងតាំងពីតូចមកម្ល៉េះ ហើយអុកឡុកការងារតាំងពី៤ឆ្នាំមុន។ រហូតមកទល់ពេលនេថតសម្តែង បានជា​ច្រើន​​រឿងមកហើយចាំខ្លះ អត់ចាំខ្លះ ។ តារាដែលរៀនថ្នាក់ទី៨រូបនេះ បន្តថា សប្បាយចិត្តដែលផលិតករពេញចិត្តអោយ មានឱកាសថតសម្តែង ហើយសន្យាថា នឹងព្យាយាមថតអោយល្អ បើទោះជាពេលខ្លះហត់នឿយក៏ទ្រាំ។ បច្ចុប្បន្នកុំពុងថតរឿង«ស្នេហ៏ជាចម្លើយ» ព្រមទាំងរឿង​ផ្សេងៗ​ទៀតថតដំណាលគ្នា។ យ៉ាងណាសូមអរគុណដល់ រៀមច្បងទាំងអស់ បានគាំទ្រ ផ្តល់ទីផ្សារសម្តែងរហូតមក។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង