បទ«ព្រៃវែងរឿងខ្ញុំ»របស់ ណាណៃ ចាក់ចំបេះដូងអ្នកស្តាប់ចំថ្ងៃក្តីស្រឡាញ់

  • ពិតជាមិន​នឹកស្មាន​ទាល់តែសោះ កញ្ញា ​ណាណៃ ស្រាប់​តែចេញបទ​ថ្មីរបស់​ខ្លួនមាន​ចំណង​ជើង​ថា«ព្រៃវែង​រឿងខ្ញុំ» របស់​ផលិត​កម្ម​ Zone ចំ​ទិវា​នៃក្តី​ស្រឡាញ់​១៤ កុម្ភៈ ​ឆ្នំាំ​២០២០។ មួយបទ​នេះ​ធ្វើអោយអ្នក​ទស្សនា​ ស្តាប់​និងទស្សនា​ហើយស្លុង​ចិត្តខ្លាំង ព្រោះ​អត្ថន័យ​កូន​ស្រឡាញ់​ម្តាយ​និងម្តាយ​ស្រឡាញ់កូន។

    បទចម្រៀង«ព្រៃវែងរឿងខ្ញុំ» ទើបតែចេញនៅលើបណ្តាញសង្គម នាល្ងាចថ្ងៃទី១៤ កុម្ភៈ នេះប៉ុណ្ណោះ ដោយខាងផលិតកម្មខាងលើសម្រេចចិត្ត បង្ហោះផ្លូវការតែម្តង សម្រាប់ថ្ងៃនៃក្តីស្រឡាញ់។ សំឡេងរណ្តំរបស់ ស្រីស្អាតណាណៃ បាន​ត្រូវ​គេ​សម្គាល់​ថា​ពិរោះ​អន្លង់​អន្លោច​ចំ​បរិយាកាស​ថ្ងៃពិសេស​តែម្តង។ ឯការបញ្ចូលតួតាមសាច់រឿងចម្រៀងរបស់តួ សម្តែងក៏ឃើញថាមានសភាពសុីអារម្មណ៏តែម្តង សមតាមការចង់បាន។

    ជាទូទៅយើង​ដឹងហើយថា បុណ្យទិវានៃ​ក្តីស្រឡាញ់ មិនមែនសំដៅលើការបុណ្យគូសង្សារឡើយ។ ប៉ុន្តែជាបុណ្យការស្រឡាញ់​ទូទៅលើ មិត្តភក្តិ លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងមាតាបិតា ។ ដូចនេះហើយមិនមែនមានតែមួយថ្ងៃ នេះទេដែលស្រឡាញ់គ្នា ពោល​យើង​ត្រូវ​ដឹង​រហូត​ទង្វើ​ល្អៗ​តប ទៅនិងអ្នកជុំវិញខ្លួន។ ដើម្បីចង់ដឹងអត្ថន័យបទខាងលើបែប​ណា​សូមទស្សនា​អុឹមវី​ពីផលិតកម្មហ្សូនដូចតទៅ៖

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង