យូរី​ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ ជាមួយ​នឹង​បទ​បើក​ឆាក​ដំបូង​​ក្នុង​ទ្រនំ​ថ្មី​

«ផាំងៗ» ជាបទថ្មីដំបូងបង្អស់នៅក្នុងទ្រនំថ្មីរបស់តារាចម្រៀង យូរី​ បាន​កំពុង​ផ្ទុះការ​គាំទ្រ​ខ្លាំង​ពីបណ្តា​អ្នកគាំទ្រ​ដែល​ប្រើ​ប្រាស់​​បណ្តាញសង្គមហ្វេសប៊ុក ពិសេសលើកម្មវិធី Tik Tok តែម្តង បើទោះបីជាចម្រៀងបែបញ៉ាក់កន្ត្រាក់​អារម្មណ៍​បែប​នេះ​​មិនមែន​រស់ជាតិថ្មីសម្រាប់ទស្សនិកជនដែលជា​អ្នកគាំទ្រកញ្ញាក៏ដោយ ។

បទចម្រៀងបើកឆាកនៅទ្រនំថ្មីនេះ នៅតែ​ធ្វើឲ្យតារាចម្រៀងស្រីរូបនេះលេចធ្លោរខ្លាំង រហូតមានការ​លើកឡើង​មួយ​ចំនួនថា កញ្ញា​អាច​នឹងជំនួសតំណែងតារាស្រី ទេព បូព្រឹក្ស ដែលធ្លាប់ជ្រកកោនទ្រនំមួយនេះក៏ថាប ត្បិតទ្រនំថ្មីពោរពេញ​ដោយ​អ្នក​មាន​សមត្ថភា​ព ទេពកោសល្យចម្រៀងខ្ពស់ក៏ពិតមែន តែតារាចម្រៀងស្រីយ៉េៗដូច យូរី មានមិនច្រើនឡើយ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​លើកឡើងយ៉ាងដូច្នេះ។

គេនៅមិនទាន់ដឹងថា ការលើកឡើងមួយចំនួនពីមហាជននិងអាចក្លាយជាការពិតឬយ៉ាងណានោះទេ ប៉ុន្តែ​តារា​ចម្រៀង​ស្រី​ចាស់វស្សា ដែលទើបផ្លាស់ទៅផលិតកម្មហង្សមាស នេះនៅមាន​ស្នាដៃថ្មីជា​ច្រើនទៀត​ដែល​ត្រៀម​បញ្ចេញ​មក​បំបែក​កំណត់​ត្រា​​ទីផ្សារ​ចម្រៀង។

បើងាកទៅមើលលើកម្មវិធី Tik Tok វិញនោះ «ផាំងៗ» មានការគាំទ្រខ្លាំងមែនទែន ដោយមាន​អ្នកយក​ទៅលេង​លើកម្មវិធី​នោះ​​ច្រើនរាប់មិនអស់ តាមបែបផែននិងស្ទីលតុបតែងរៀង​ៗខ្លួន៕

 

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង