តារា​សម្តែង​កម្លោះ ​សុំ ​សុបញ្ញា​ ត្រូវប៉ាន់​លើ​ការងារ​ថត​ផ្សព្វ​ផ្សាយ​​ឲ្យ​សំអាង​​ការ​

ពិតជាស្រស់សោភា ទាំងគូតែម្តងដែលតារាសម្តែង សុំ សុបញ្ញា ស្រាប់តែឃើញគ្រងឈុតសំអាងការយ៉ាងប្រណិតហើយ ប៉ះ ជាមួយនារីស្អាត គួរអោយច្រណែន។ រូបភាពសំអាងការនេះ ហើយរុញអោយតារារាងសង្ហា រូបនេះកាន់តែមានទីផ្សារក្នុង​សិល្បៈ​​​​ពិសេសត្រូវប៉ាន់ថែមទៀត ខាងថតសំអាងការ។

តាមរយៈ ការទម្លាយរូបថត តែងការតាមរយៈប្រពៃណីខ្មែរ មានការលើកឡើងថា តារាសម្តែងកម្លោះ សុំ សុបញ្ញា ពិត​ជា​សម​សួន​ណាស់ ការតែងកាយបែបកូនកម្លោះ។ ម្ល៉ោះហើយទើប ញឹកញយបញ្ញា ត្រូវបាន ម្ចាស់សំអាងការមួយចំនួនទាក់ទងថត​សម្លៀកបំពាក់ បន្តកន្ទុយគ្នា។ ខ្លះថាបញ្ញាមុខដូចចិនហុងកុង ឬតារាថៃទើប ថតចេញមកទាក់ចិត្តព្រោះញញឹម ស្រស់។

សុំ សុបញ្ញា លើកឡើងថា លោកមួយរយៈមុនរវល់ថត បែបសំអាងការច្រើន។ ក្នុងនោះមានសំអាងការ ឌី សូនិត្តា ដែល​មើល​ទៅស្រស់​សោភា និងសង្ហា។ យ៉ាងណាមិញលោកសប្បាយចិត្តក្រោយ ពេលថតសំអាងការចេញជារូបរាងមក មាន​ការ​គាំទ្រ​ពីម្ចាស់សំអាង ក៏ដូចជាមហាជន។ លោកនៅតែបន្តការងារសិល្បៈគ្រប់ផ្នែក មិនថាថតចម្រៀង កាយវិការ ឬស្បត និង​សំអាង​ការ​គឺ ទទួលអោយតែមានពេលវេលាគ្រប់គ្រាន់។ ការព្យាយាមនេះ ដើម្បីទុករូបភាពល្អៗ ក្នុងជីវិតយុវវ័យ ពេលថ្ងៃ​ក្រោយ​គ្រាន់​បានរំលឹកខ្លះៗ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង