តារាសម្តែង និងតារាចម្រៀង កញ្ញា ឈិន មុន្នីនាថ កាលពីពេលថ្មីៗនេះបានបង្ហើបឲ្យដឹងថា កញ្ញានឹងបើកដំណើរការក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ដែលជំនួញនេះចំណាយទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារអាមេរិក ជាការសហការគ្នាបើករវាងកញ្ញា និងបងស្រី ក្នុងពេលឆាប់ៗនេះ។
ឈិន មុន្នីនាថ បានបញ្ជាក់ថា ក្រុមហ៊ុនដែលគ្រោងបើកនោះជាការនាំចូលផលិតផលឡេ ចញ្ចឹមស្បែក ពីប្រទេសជប៉ុន ហើយផលិតផលដែលក្រុមហ៊ុនរបស់ខ្លួននឹងនាំចូលទីផ្សារកម្ពុជានាពេលខាងមុខ គឺមានការពិនិត្យមើលគុណភាព ត្រឹមត្រូវតាមស្តង់ដារ ព្រោះកញ្ញាជាបុគ្គលមានឈ្មោះបោះសម្លេងម្នាក់ក្នុងសង្គមដូច្នេះហើយមិនអាចចេះតែយកមកលក់នោះទេ។

គួរបញ្ជាក់ថា ឈិន មុន្នីនាថ ក៏មានជំនួញក្នុងដៃផងដែរ ជាទូតសុឆន្ទៈនិងជាតំណាងចែកចាយ ផលិតផលថែរក្សារបស់ តារាសម្តែងស្រី កញ្ញា ឌួង ម៉ានិច្ច ថែមទៀតផង។
ឆ្នាំនេះ ឈិន មុន្នីនាថ មានអាយុ១៨ឆ្នាំ នាងក្រសោបបានទីផ្សារការងារសិល្បៈជាច្រើន ដោយសារទេពកោសល្យដ៏ប៉ិនប្រសព្វ មិនថាការសម្តែង ការថតម៉ូដ ការច្រៀង គឺកញ្ញាសុទ្ធសឹងតែធ្វើបានល្អទាំងអស់។ តារាស្រីរូបនេះ កាន់តែល្បីល្បាញខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈភាពយន្តភាគនិងការច្រៀង លើកញ្ចក់ទូរទស្សន៍ក្នុងស្រុកជាបន្តបន្ទាប់៕

រូបភាព៖ Facebook Chhin Monineath










