នីតា វរវង្ស ក្លាយជាផ្ទាំងសុីបតួឆ្នាស់របស់ផលិតករ ក្នុងទីផ្សារសិល្បៈ

តារាវ័យក្មេង នីតា វរវង្ស បានភ្ញាក់ផ្អើលខ្លាំង នៅពេលដែលកញ្ញាត្រូវបាន ផលិតករជាច្រើនចាប់ អារម្មណ៏ហើយប្តូរអោយ​នាងថត​សម្តែង​ជា​តា​រា​​ឆ្នាស់។ វរវង្ស មានការងឿងឆ្ងល់ព្រោះសុខៗ បន្តក្តាប់ការសម្តែង បន្តបន្ទាប់គ្នា ក្នុងលក្ខណៈតួអង្គ លេងទឹកមុខកាចៗ ជាច្រើនឈុត។

យ៉ាងណាមិញ វរវង្ស ត្រូវបានមហាជន ដែលនិយមតាមដាន សិល្បៈរបស់នាង មានការសរសើរថា ដើរតួកាចសមតែម្តង។ នេះជាលទ្ធផល ចេញ​​ពីសមត្ថភាពបើទោះជា នាងមិនអាចទប់ការស្អប់បាន ពីអ្នកទស្សនា ក្រោយពេលសម្តែង តាមសាច់រឿងបែបណាក៏ដោយ។ ដូចនេះ តារាតូចស្រស់រូបនេះ គួរខំព្យាយាម បន្តស្ទីលសម្តែងអោយបានខ្លាំងជាងនេះទៀត។

នីតា វរវង្សដែល ទើបកុងត្រាថតរឿងភាសរឿង«រសជាតិអ្នកមាន» របស់អ្នកនិពន្ឋពាន់ ភួងបុប្ឋា បានថ្លែងថា ការណ៏ពិតចិត្តចង់ បាន​តំណែង​ថត​បែប សុភាពរៀបសារបានគ្រប់ ទម្រង់។ ប៉ុន្តែមិនអាចទេ ដោយសារតែ មុខមាត់យើងចេញត្រេកាច ទើបខាងផលិតករដាក់ រឿងថ្មីៗ គេច​មិន​ផុត​ពីភាព​ឆ្នាស់។ យ៉ាងណាមិញ នាងមិនខឹងទស្សនិកជននោះ ទេ ដែលខ្លះស្អប់ ហើយសប្បាយចិត្តពេល ឃើញការសម្តែង របស់​យើង​ទទួល​លទ្ធ​ផល។

បើទោះជានាងនៅវ័យក្មេង តែនីតា វរវង្ស បានសម្តែងរឿង ជាច្រើនទាំងភាពយន្តដុំ និងភាគ។ គេរមែងឃើញស្នាដៃរបស់នាងដូចជា នៅ​ទូរ​ទស្សន៏​ហង្សមាស ភិអិនអិន បាយ័ន ប៉ុស្តី៏លេខ៥ជាដើម៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង