អ៊ុង សុវណ្ណារិទ្ឋ បង្ហាញបទថ្មីចាក់ដោតតែម្តង

មាន​ការ​ភ្ញាក់​ផ្អើល​ដែល​អតីត​ បេក្ខ​ភាព​ឌឹ​វ៉យ ​អ៊ុង​ សុវ​ណ្ណា​រិទ្ធ ​ស្រាប់​តែ​លេច​មុខ​នៅ​ក្នុង​ផលិតកម្មថ្មីមួយ ​ក្រោយ​ពុះពារ​ជាមួយ​អាជីព​សិល្បៈ​ ច្រើន​ឆ្នាំ​មក​។​ ដំណើរថ្មីនេះ​ធ្វើអោយ ​តារា​រូប​នេះ​មាន​មោទ​នភាព ​នៅ​ពេល​សិល្បៈ​បោះ​ជំហាន​ទៅមុខ​។


បទ​ចម្រៀង​ថ្មីដែល​មាន​ចំ​ណង​ជើង​ថា«ខ្ញុំក្លាយ​ជា​អ្នក​ជំងឺ​ស្នេហា​» របស់​ផលិ​តកម្ម ​Home Music ​ក្រោយ​ពេល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ ធ្វើ​អោយ​មិត្តភក្តិ ​ហ្វេនៗ​ភ្ញាក់ផ្អើល ​ហើយ​ខ្លះ​ចូល​រួម​អបអរ​ដែល​ដឹង​ថា​តារា​ ចម្រៀង​ អ៊ុង​ សុវណ្ណារិទ្ឋ រក​បាន​ទ្រនំ​ថ្មី នៅ​ក្នុង​ផលិត​កម្ម។

ដោ​យ​ឡែក​បទ​ថ្មី​ខាងលើ​នេះ ​មានអត្ថន័យ​រ​ណ្តំបង្កប់​ដោយ​ មនោស​ញ្ចេត​នា​ជ្រៅ ​ស្តាប់​ហើយ​ចាក់​ចំ​អារម្មណ៏​អ្នកមាន​ស្នេហា​តែម្តង​ សុី​នឹង​សំ​ឡេង​របស់​តារា​រូប​នេះ​។ តារា​រូបនេះ​ក៏​ត្រៀម​បង្ហាញ​នូវ ​បទ​ចម្រៀង​ថ្មីៗ​ជា​បន្តទៀត​ ដើម្បី​ឆ្លើយ​តប​ការ​គាំទ្រ​ ដែល​សុទ្ធ​សឹង​តែ​ជា​បទ​សម្រិត​សម្រាំង​ចំពោះ​ផលិត​កម្ម។​

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង