ក្រោយ​ចេញ MV ​ផ្លូវការ​ បទ“អំពើល្អ” ទទួលបាន​ការគាំ​ទ្រ​ខ្លាំង​ពី​​ទស្សនិកជន​​

  • បទចម្រៀង”អំពើល្អ” ដែលចាក់ដោតអារម្មណ៍ទស្សនិកជនព្រោះតែមានអត្តន័យ និងសាច់រឿងល្អ ហើយជា​ពិសេស​ប្រជុំដោយ​តារា​សម្ដែង​ល្បី​ៗ​​​បាន​ចេញ MV​ ជា​ផ្លូវការ​ហើយ។

    បទចម្រៀងនេះត្រូវបានសម្ងំផលិតដោយយកចិត្តទុកដាក់ជាងមួយខែមកហើយ ដោយទើបតែបាន​ចេញបង្ហោះ​ជាផ្លូវការ​ប៉ុណ្ណោះ កាល​ពីថ្ងៃទី​យប់​​ថ្ងៃទី 18 កក្កដា ឆ្នាំ2020 នៅលើផេក Merl Merl TV ដែលជាផេកផ្លូវការរ​បស់ក្រុមហ៊ុនដែលជា​ជួយក្នុងការ​ផលិត។ នៅក្នុង MV នេះ សាច់​រឿង​សំខាន់​ៗទាំង៩ ដែលជាការនិពន្ធឡើងដោយស្ថាបនិកគ្រួសារតារាកម្ពុជា ក្រោមការដឹកនាំសម្ដែងដោយផលិតករលោក ឆាយ វណ្ណៈ ទទួល​បាន​ការសរសើរ​ពី​សំណាក់មហាជន​យ៉ាងខ្លាំង ដោយសារតែសាច់រឿងនៅក្នុង​បទនេះ មានន័យចាក់​ដោត ឆ្លុះបញ្ចាំង​ពីអំពើល្អ។

    នេះជាស្នាដៃរបស់លោក ផាត់ តារារដ្ឋ ដែលជាស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាអ្នកបកស្រាយផ្ទាល់នៅក្នុងបទចម្រៀង បន្ទាប់ពី​លោក​យល់​ថា គួរតែមានស្នាដៃមួយ ដើម្បីបំផុសពីអំពើល្អនៅក្នុងសង្គម។

    បទនេះមានការបកស្រាយដោយតារាចម្រៀងស្រី កញ្ញា ហុិន លីដា ដែលជាបេក្ខជន3នាក់ចុងក្រោយ របស់កម្មវិធី Cambodian idol រដូវកាល​ទី2​។ MV បទនេះ មានការចូលរួមសម្ដែងដោយតួសម្ដែងសរុបទាំងអស់ជាង៥០តួ ក្រោមការផលិតរបស់ក្រុមហ៊ុនអាំអាតមេឌា របស់ផលិតករ លោក ឆាយ វណ្ណៈ។ ដោយសារតែមានការចូលរួមសម្ដែង និង ផលិតសុទ្ធតែពីអ្នកមានស្នាដៃនេះហើយ ទើបធ្វើឱ្យសាច់រឿងក្នុង MV បទ”​អំពើ​ល្អ”ដែលទើប​ចេញបង្ហោះ ទាក់ទាញអ្នកគាំទ្រពីគ្រប់ស្រទាប់វណ្ណៈ។ លោក ផាត់ តារារដ្ឋ អ្នកនិពន្ធបទភ្លេង និងទំនុកច្រៀង បានបង្ហាញនូវ​ការ​កោតសរសើរយ៉ាងខ្លាំង ចំពោះដៃគួចម្រៀង គឺកញ្ញា ហុិន លីដា ចំពោះតារាសម្ដែងទាំងអស់ ជាពិសេសគឺផលិតកររបស់ក្រុមអាំណាត​មេឌា​តែ​ម្ដង ដែលបានសហការរួមកន្លងគ្នា ធ្វើអោយបទ”អំពើល្អ”លេចចេញជារូបរាងឡើង។

    ស្នាដៃបទនេះ លោកថានឹងក្លាយជាវីដេអូឯកសារចំពោះមនុស្សគ្រប់ស្រទាប់វណ្ណៈ ដើម្បីបំផុសអោយកាន់តែមានអំពើល្អនៅក្នុងសង្គម ជាមួយ​មនុស្ស​ជាវិញខ្លួន និងចំពោះក្រុមគ្រួសារតែម្ដង។ ចង់ដឹងថា MV បទ”អំពើល្អ”មានរសជាតិកម្រិតណា សូមរីករាយទស្សនា៖

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង