អុិន​​ ​សុភិន​ ទៅ​ដល់​ដី​អា​មេ​រិក ដើម្បី​​យក​​ពាន​ជូន​លោក យស បូវណ្ណៈ

  • កាល​ពីក​ន្លង​ទៅ​មុន​នេះ លោក​ អុិន សុភិន​ បាន​ចូល​រួម​កម្មវិធី​មហោស្រពកុនមួយនៅ​ទីក្រុង​ម៉ាកាវ​ ​ប្រទេស​ចិន។ ឱកាស​​នោះ​ស្នា​ដៃ​​រឿង​«លោក​​ឪពុក»ឈ្នះ​ពាន​តួសម្តែង​សម បាន​ទៅ​លើ​លោក យស បូវណ្ណៈ។ ​ដើម្បី​ជា​ការ​តប​ចង់​ឃើញ​ពាន លោក​សុភិន បាន​ស្កាត់​ហោះ​ទៅអា​មេរិក​យក​ពាន ជូន​លោក​ វណ្ណៈ ធ្វើ​អោយ​សាមី​ខ្លួន​អររំ​ភើប​​ ហើយនឹង រិះ​រក​ពេល​ថត​សម្តែង​ភាពយន្ត​ខ្មែរ​ទៀត ក្រោយ​មាន​ឱកាស​ឈ្នះ​លើឆា​ក​អន្តរជា​តិ។​

    ក្នុងប៉ុន្មានថ្ងៃនេះ ផលិតករល្បីឈ្មោះលោក អ៊ិន សុភិន ត្រូវគេ​ឃើញបង្ហាញ​សកម្មភាព​នៅលើទឹកដី​សហរដ្ឋអាមេរិកយ៉ាង​សស្រា​ក់​​សស្រាំ​ ដោយគេឃើញវត្តមានរបស់លោកមានការណាត់ជួបទាំងអ្នកជំនួញ ទាំងលោក យស បូវណ្ណៈ ជា​សិល្បករ​ជើង​ចាស់ និង​ទាំង​ផលិតករ​កម្មវិធី​លំដាប់​ពិភពលោក​ជាដើម។

    លោក អ៊ិន សុភិន បញ្ជាក់ពីសហរដ្ឋអាមេរិកមកថា មានហេតុផល៣​ ដែល​លោកចំណាយពេលមកដល់អាមេរិកលើកនេះ។ ទី១ គឺមក​ចចារជាមួយដៃគូពាណិជ្ជកម្មក្នុងអាជីវកម្មដឹកជញ្ជូនដែលជាក្រុមហ៊ុនក្រៅសិល្បៈរបស់លោក ទី២​ដើម្បី​យក​ប័ណ្ណ​សរ​សើរ​​មកប្រគល់ជូនតារាសម្ដែង លោក យស បូវណ្ណៈ ដែលត្រូវបានមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងម៉ាកាវ កន្លង​ទៅ​ប្រគល់ពានអោយ និងទី៣ គឺដើម្បីយកបែបបទឯកសារមកឆ្លងជាមួយគណកម្មការមហោស្រពភាពយន្តអាស៊ីអន្តរជាតិ នៅសហរដ្ឋអាមេរិក ដើម្បីយកភាពយន្តមួយចំនួនរបស់មហាហង្ស ទៅប្រកួតប្រកួតប្រជែងនៅអាមេរិក នាពេលខាងមុខ។

    ក្នុងចំណោមគោលបំណងទាំង៣ លោកបានសម្រេចរួចរាល់អស់ហើយ ដោយលោក យស បូវណ្ណៈ មិន​ត្រឹម​តែ​បាន​ទទួល​ប័ណ្ណ​សរសើរ ដែលមានឈ្មោះរបស់ខ្លួន ដែលបានពីមហោស្រពភាពយន្តនៅម៉ាកាវប៉ុណ្ណោះទេ តែ​ក៏បាន​យកពាន​ដែលពាន​រួមតម្កល់​ទុកសម្រាប់ក្រុមហ៊ុន យកទៅអោយលោកបានថតទុកជាអនុស្សាវរីយ៍ ព្រោះ​តែលោក​មិនអាច​ទៅទទួល​នៅក្នុង​ទី​ក្រុងម៉ាកាវ​នាពេលជាប់នោះផង។

    ដោយឡែកសម្រាប់ការចរចាជុំវិញការដាក់ភាពយន្តចូលប្រកួតនៅក្នុងមហោស្រពភាពយន្តអន្តរជាតិនៅសហរដ្ឋអាមេរិក ក៏​សម្រេចផងដែរ បន្ទាប់ពីការជជែកយ៉ាងលម្អិតរបស់លោកជាមួយថ្នាក់ដឹកនាំមហោស្រព គឺបានឯកភាពគ្នា និង​សម្រប​សម្រួល​គ្នាលើលក្ខណ្ឌជាច្រើន គ្មានការខ្វែងគំនិតគ្នា។ យ៉ាងណាមិញលោកនៅមិនទាន់បង្ហើបនៅឡើយទេ ថាលោក​នឹងជ្រើស​ភាព​យន្ត​ខ្លាំងៗរបស់មហាហង្សណាខ្លះ ចូលរួមក្នុងមហោស្រពនៅអាមេរិកនោះ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង