តើ​ ​នួន បូរ៉ា ​និយា​យ​ពី​រឿង​ល្អអ្វីខ្លះ​នៅ​ថ្ងៃ​ខួប​កំ​ណើត​?

កាលពីយប់មិញនេះ តារាចម្រៀងវ័យក្មេង នួន បូរ៉ា បានរៀបចំពិធីខួបកំណើត លក្ខណៈទ្រង់ទ្រាយធំមួយ នា​ភោជ​នីយ​ដ្ឋាន​វីហ្វ្រេន​​បឹងត្របែក។ នាពិធីរីករាយនោះ ឃើញថាមានសិល្បករ និងតារាជំនាន់មុនក្រោយចូលរួមច្រើននាក់ សម្តែង​ការរាប់​អាន​ធ្វើអោយសាមីខ្លួនមានកម្លាំងចិត្ត។

នួន បូរ៉ា ​ជាសិល្បករ​ផ្នែកចម្រៀង​ប្រឡូក​តាំង​ពីវ័យ​១៣ឆ្នាំ ធ្លាប់​ប្រឡង​ចម្រៀង​ពីក្មេង​បាន​លេខ​១​។ តារា​ប្រុស​រូបនេះ​មាន​សំ​ឡេង​​​ធ្ងន់​ល្អ​ហើយ បានស្ថានីយ៍ទូរទស្សន៍ជាច្រើនហៅសម្តែង តន្ត្រីចុងសប្តាហ៍ មាន​មុខមាត់​ក្នុងសង្គម​សិល្បៈ​ច្រើន​គួរ​សម​។

ខួបកំណើតវ័យជាង២០ឆ្នាំ បូរ៉ា​ និយាយថា ខ្លួននឹងព្យាយាមពង្រឹងសមត្ថភាពការសម្តែងអោយល្អតាមតែអាចធ្វើបាន។ ជា​ពិ​សេ​ស​លោកនឹង បង្ហាញបទចម្រៀងស្នាដៃកូនខ្មែរបន្តទៀតនាពេលឆាប់ៗនេះ។ ចំពោះពិធីខួបកំណើតធ្វើជាលើកទី១លក្ខណៈ​​មានហាងមានភ្ញៀវច្រើន។មូលហេតុចង់អោយរាសីល្អទៀតក្នុងសិល្បៈណា​មួយ​សិល្បៈ​ចុងក្រោយ​នេះល្អច្រើន​ទើប​សម្រេច​ធ្វើ។

លោកសូមអរគុណ ទៅដល់ភ្ញៀវទាំងអស់ដែលបានចូលរួមប្រកបដោយបរិយាកាសរីករាយ និងការស្រឡាញ់រាប់អាន។ តារា​​ចូលរួមមាន លោកកុយ សុីឌឿន លោក បញ្ញា សិទ្ធ យេយេ ម៉ាដូណា ឆ័យលី ដាឡែន រតនៈ ពិសិដ្ឋ ឈីន រតនៈ ពិសាល ម៉ារីអូ ឃ្លាំង តារាព្រមទាំងតារាជាច្រើនទៀត៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង