តារាសម្ដែង សារ៉ាយ សក្ខណា ដែលច្រើនឆ្នាំមកហើយ ជាប់ឈ្មោះតារាស្រីសម្បុរស្រអែម ឥឡូវបានប្ដូរសម្បុរមកសស្អាត សាច់មុខក៏ខ្ចីជាងមុន ស្របពេលក៏មានដំណឹងថា នាងបាន និងកំពុងតាំងគភ៌មួយទៀតហើយ។
សក្ខណា ប្រែសម្បុរបន្តិចម្ដងៗ ពីស្រអែមមកជា ស ក្រោយពីទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីប៉ុន្មានឆ្នាំ។ មួយផ្នែកទៀត គឺថា នាងក៏ជាថៅកែស្រីមជ្ឈមណ្ឌលកែសម្ផស្សធំមួយនៅភ្នំពេញដែរ។ យ៉ាងណា តារាស្រីបញ្ជាក់ថា នាងមិនបានកែសម្ផស្សអ្វីនោះទេ…អ្វីដែលគួរកត់សម្គាល់ គឺថា ពេលនេះ នាងកំពុងមានគភ៌កូនទី២ទៀត ដែលនាងយល់ថា អាចមកពីឥទ្ធិពលគភ៌នេះ។
និយាយពីគភ៌ដែលបាន និងកំពុងតាំងក្នុងផ្ទៃរបស់នាង សក្ខណា បានប្រាប់ថា មានវ័យចំនួន ២ខែហើយ ប៉ុន្តែយ៉ាងណា មិនទាន់ដឹងថា ស្រីឬប្រុសនៅឡើយទេ។ “២ខែហើយបង តែអត់ទាន់ដឹងស្រី ដឹងប្រុសទេ គឺពិនិត្យអត់ទាន់ដឹង…សម្រាប់ខ្ញុំចង់បានកូនស្រីមួយទៀត តែបើប្រុសក៏បានដែរ”។ សារ៉ាយ សក្ខណា ថ្លែង។
ជាមួយនឹងការមានគភ៌កូនទី២នេះ សក្ខណា ប្រាប់ថា ពេលនេះ បានផ្អាកទទួលការងារសិល្បៈហើយ ដើម្បីទុកពេលឲ្យគភ៌វិវត្តបានល្អ។ ប៉ុន្តែ២ខែមុន គឺនាងទទួលការងារច្រើន ពិសេសគឺការងារថតស្ប៉តពាណិជ្ជកម្មផ្សេងៗ បន្ទាប់ពីបានវិលចូលក្នុងស្រុក។ យ៉ាងណា នៅថ្ងៃទី ១៣ កញ្ញា នេះនាងនឹងត្រឡប់ទៅសហរដ្ឋអាមេរិកវិញហើយ គឺទៅតែម្នាក់ឯងទេ ស្វាមីដែលនៅជាប់ការងារនៅឡើយ នឹងចេញទៅតាមក្រោយទៀត។
ដកស្រង់ពីវិបសាយ សប្ាយ www.news.sabay.com.kh