ប្រពន្ឋតន្ត្រីករជើងចាស់លោក កែវ ផែន បានទទួលមរណៈភាពក្នុងវ័យ៨២ឆ្នាំ

  • តារាមួយចំនួនបានស្គាល់ និងដឹងថាលោកគ្រូ កែវ ផែន ជាតន្ត្រីករជើងចាស់ដែលបានសាងស្នាដៃ ក្នុងសិល្បៈច្រើនឆ្នាំ។ យ៉ាងណាមិញលោកគ្រូ មានទុក្ខជាទម្ងន់ ដោយសារតែភរិយា របស់លោកគ្រូ បានទទួលមរណៈភាព ដោយជម្ងឺព្យាធិ ក្នុងវ័យ៨២ឆ្នាំ។ ដំណឹងនេះជាការបង្ហាញអោយ ដឹង​ដល់សិល្បករមួយចំនួន ដែលបានរាប់អានលោកគ្រូ។

    តាមការបង្ហោះរបស់តារាសម្តែង ពិសិដ្ឋ រាជ បានសរសេរថា«សូមវិញ្ញាណក្ខ័ន្ធម៉ាក់ អ៊ំបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ ……..សូម ជូនដំណឹងដល់បងប្អូនក៏ដូចជាកូនសិស្សលោកគ្រូ​ កែវ​ ផែន​ ទាំងអស់អោយបានជ្រាប់ថា​ អ៊ុំស្រី​ តាំង​ យ៉េត​ ដែលត្រូវជាភរិយា​ របស់លោកគ្រូ​ កែវ​ ផែន​ បានទទួលមរណភាព​ នៅវេលារំលងអធ្រាត​ម៉ោង​ ១២:២៤នាទី ឈានចូលថ្ងៃ​ ព្រហស្បតិ៍​ ទី០៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០២០​ ក្នុងជន្មាយុ​ 82 ឆ្នាំ!!»។

    ចំណែក នៅលើបណ្តាញសង្គម លោកគ្រូកែវ ផែន ក៏បានសរសេរដែរថា ៖ សូមអោយម៉ែ ទៅឋានសុខ​​ ពិធីបុណ្យធ្វេីឡេីងថ្ងៃនេះនៅ ផ្ទះស្អែក​បូជា​នៅវតតស្ងួនពេជ្រ​វេលា​ម៉ោង​3​ ល្ងាច​ សូមកូនក្មួយជ្រោបជាដំណឹងហើយអាចទាក់ទង តាមលេខទូរស័ព្ទ០៩៦ ៥៥ ៤៦ ៤៦៦។

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង