ម​ហា​ហង្ស យក​ឈ្នះ​ក្រុម​របស់​ ពាក់​មី ក្នុង​ការ​ប្រកួត​មិត្តភាព​ជា​​លើក​​ដំបូង​

  • ​ក្រុមបាល់​ទាត់​តារា​របស់​ពែក​មី ​ ចាញ់ក្រុម​បាល់ទាត់​ដែលច​ម្រុះ​ដោយតារាៗ​របស់​ផលិតកម្មមហា​ហង្ស ក្នុងលទ្ធផល៥ទល់នឹង២​ការប្រកួតមិត្ត​ភាព​ជា​​លើក​​ដំបូង កាល​​ពីល្ងាច​ថ្ងៃទី​២៦ មិថុនា ​ឆ្នាំ២០២០ ​​ ​នៅក្នុង​តារាងរ​បស់វិទ្យាល័យ​ឥន្ទ្រទេវី​។

    ដ្បិតតែជាតារា តែក្នុងវិស័យបាល់ទាត់ពាក់កណ្ដាលអាជីព ក្រុមបាល់ទាត់​មហាហង្សដែល​មានឈ្មោះ​ជាផ្លូវការ​ថា Mahahang All Stars FC ។រីឯ​​​ក្រុម​របស់លោកពែកមី ដែលមានឈ្មោះថា Pekmi FC គឺជាក្រុមបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះបោះសំលេង ដោយ​មាន​ប្រវត្តិ​យក​ឈ្នះ​លើក្រុ​ម​ជា​ច្រើន។

    យោងតាមការបង្ហោះក្នុងបណ្តាញសង្គមហ្វេកបុក​​របស់ផលិតកម្មមហាហង្ស  បាន​បង្ហាញ​ពី​ការ​អប​អរ​សាទរ​ចំពោះ​ជ័យជម្នះ​របស់ខ្លួន​លើក្រុម​ពែក​មី ជាក្រុមដែល​មានកីឡាករខ្លាំងៗនៅក្នុងនោះផងដែរ។ ការ​​យកឈ្នះ​លើ​ក្រុម​ពែកមី គឺជាបង្កើតកំណត់ត្រាថ្មី​បន្ទាប់​ពី​ក្រុម​មហា​ហង្សបាន​ប្រមូល​តារា​អោយ​ក្លាយជា​កីឡាករ ហើយយកឈ្នះលើ​ក្រុមជា​ច្រើននៅ​ក្នុងវិស័យ​បាល់ទាត់​​ពាក់​កណ្ដាល​អាជីព៕

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង