កាលពីយប់ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង២ចូលថ្ងៃទី២០ តារាសម្ដែងភេទទី៣ កញ្ញា ភូ សម័យ បានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត បណ្ដាលអោយគៀបបាក់ដៃភ្លាម ដោយគ្រូពេទ្យតម្រូវអោយធ្វើការវះកាត់។ នាងជាតារាម្នាក់ទៀតហើយ ដែលមានគ្រោះថ្នាក់ ខណៈដែលគ្រោះថ្នាក់នេះ បើទោះជាមិនធ្ងន់ធ្ងរ ក៏ជារឿងអាក្រក់មួយ។
កញ្ញា ភី សម័យ បានថ្លែងក្រោយការប៉ះទង្គិចថា ក្រោយពីចេញពីខួបកំណើត កញ្ញាក៏ត្រូវមិត្តភ័ក្ដិបញ្ជិះរថយន្តយកទៅញាំអីបន្ត ហើយនៅវេលាម៉ោង២យប់ នៅពេលត្រលប់មកទៅផ្ទះវិញ ក៏មានរថយន្តមួយគ្រឿងបើកគៀ ហើយរត់។ ម្ចាស់រថយន្តក៏ខឹងហើយដេញតាម បន្ទាប់មកក៏អកសឺ បណ្ដាលអោយគ្រោះថ្នាក់ដោយបុកគូទរថយន្តបង្កហេតុនៅពេលរថយន្តនោះជាន់ហ្វ្រាំងពេលជួបរថយន្តមួយផ្សេងទៀត នៅចំណុចស្ដុបបូកគោ។ នាងថាក្រោយពេលថតឆ្អឹង គឺដៃខាងធ្វេងរបស់នាងត្រូវបានបាក់ ហើយពេទ្យថាមានតែជម្រើសមួយគត់គឺវះកាត់ ដោយពេទ្យតម្រូវអោយនាងវះកាត់នៅថ្ងៃទី២១ កុម្ភៈ ទាំងមិនទាន់ដឹងថាត្រូវចំណាយប៉ុន្មាន។

កញ្ញា ភី សម័យ សម្ដែង ការសោកស្ដាយដែលមិត្តភក្តិរបស់នាងដែលជាម្ចាស់រថយន្តឆេវឆាវមួយពេលបណ្ដាលអោយខូចខាតធ្ងន់ធ្ងរទងផ្នែកខាងមុខរបស់រថយន្ត និងបណ្ដាលអោយគ្រោះថ្នាក់។ នាងក៏ប្រកាសផ្អាកការងារដែលនាងបានទទួលក្នុងអំឡុងពេលគ្រោះថ្នាក់នេះ រហូតដល់នាងអាចធ្វើការបានផងដែរ។











