កញ្ញាខេង សម្ជស្ស ដែលគេដឹងថាជាតារាចម្រៀងម្នាក់ប្រចាំផលិតកម្មមួយ បានត្រូវគេឃើញថា បង្ហាញភាពស្និតស្នាលខ្លាំងជាមួយតារាសម្តែងប្រុស សង្ហាមួយដួងដែលគេស្គាល់ច្រើន។ ទំនងខ្លាចមានការភ័នច្រឡំខេង សម្ជស្សប្រញាប់បក្រាយ រឿងពិតដើម្បីលាងជម្រះមន្ទិល។
កញ្ញាសម្ជស្ស បានអោយដឹងថា នាងមួយរយៈនេះមានការបារម្ភច្រើន ក្នុងពេលដែលមានការសួរនាំ ជុំវិញរូបថតដែលគេឃើញនាងឱបកៀកគិត។ ការណ៏ពិតនោះគ្រាន់តែជាការសម្តែង ក្នុងបទចម្រៀងមួយ នៅផលិតកម្មតែប៉ុណ្ណោះ។ ម្ល៉ោះហើយប៉ុន្មានថ្ងៃនេះបានក្លាយជារឿងសួរនាំ។ ធាតុពិតនាង មិនមានទំនាក់ទំនងលើសលុបក្រៅពីការងារសិល្បៈថតសម្តែងនោះទេ។ សង្ឃឹមថាបងប្អូន ឈប់គិតជ្រុងមួយថាជាស្នេហា។ ជាពិសេសរំពឹងថា ក្រោយមានការចេញចម្រៀងនេះនឹង បន្តជួយគាំទ្រ។
ខេង សម្ជស្ស ជាតារាចម្រៀង ដែលតស៊ូ ដើម្បីគ្រួសារច្រើនទោះលំបាកក៏ទ្រាំ។ សព្វថ្ងៃក្រៅពីច្រៀងក្នុងផលិតកម្ម នាងធ្វើការជាអ្នកចម្រៀងប្រចាំហាងហេបភីផាលេស ។ ទោះត្រូវប្រឈមការងារច្រើនទៀតក៏សម្ជស្សនៅតែមិនដកថយ ។ ទាំងសិល្បៈក៏នាងនៅតែព្យាយាម តស៊ូដើម្បីអោយកាន់តែលេចធ្លោបន្ថែម។