កំពង់ឆ្នាំង ៖ ក្រុមបាល់ទាត់យុវជន វិទ្យាល័យព្រះបាទសុរាម្រឹត តំណាងឲ្យក្រុងកំពង់ឆ្នាំង ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយពីប្រកួតឈ្នះស្រុកសាមគ្គីមានជ័យ ក្នុងលទ្ធផល២ទល់១ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ។

ដោយឡែកសម្រាប់ការប្រកួតដណ្តើមជើងឯក រវាងក្រុមបាល់ទាត់យុវជន ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុសប្រព្រឹត្តទៅនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។ បន្ទាបមកនឹងធ្វើពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សា ប្រចាំឆ្នាំ២០២១ , ២០២២ តែម្តង ។

សូមបញ្ជាក់ថាការប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សា ឆ្នាំ ២០ ២១ -២០២២នេះ ចាប់ផ្តើមពី ថ្ងៃទី១៥ ដល់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០ ២២ ។ប្រកួត លើវិញ្ញាសា បាល់ទាត់ បាល់បោះ បាល់ទះ និងអត្តពលកម្ម ដោយ មាន កីឡាករ កីឡាការនី ចូលរួមប្រកួតសរុប ចំនួន ១ ៧៦០នាក់ ៕


