ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២០ ជាថ្ងៃហុងស៊ុយ សម្រាប់មហាជនមួយចំនួន បានយកទៅរៀបចំកម្មវិធីសំខាន់ៗលើកមុខមាត់។ ជាស្តែងម្ចាស់ជំនួញដែលជោគជ័យ លើផ្នែកសម្រស់មួយ ក៏សម្រេចតាំងពិធីសំខាន់មួយដែរ យ៉ាងមានលក្ខណៈរីករាយ។ ជាពិសេសមាន តារាមួយចំនួនឃើញបង្ហាញវត្តមានបំផុសកម្មវិធីអោយកាន់តែសប្បាយ។
![](https://myfmnews.com/wp-content/uploads/2020/02/ិិុ០ផយុ.jpg)
អ្នកនាង សុខ គន្ឋា ជាម្ចាស់ផលិតផលBezana Skin Care បានបើកប្រកាសលក់ផលិតផល រក្សាសម្រស់ខ្លួន និងពិធីឡើងគេហដ្ឋានដ៏ធំស្កឹមស្កៃ ផងដែរ នាម្តុំឃ្លាំងលក់ម៉ូតូ ឃ្លាំងរំសេវរាជធានីភ្នំពេញ។ អ្វីដែលមានការចាប់អារម្មណ៏ ថៅកែផលិតផលសម្រស់ រូបនេះ តុបតែងកាយពណ៌លឿង តំណាងពណ៌មាសឈុតរ៉ូបយ៉ាងស្រស់។ កាន់តមួយឈុតដែលគ្រងចែងចាំងការរំលេចគ្រឿងពេជ្រ ព្រមទាំងមានគ្រងមកុដ។ ម្ល៉ោះហើយអ្នកចូលរួមសុទ្ឋតែចោលកន្ទុយភ្នែកមើល និងលាន់មាត់ថាមិនចាញ់តារា។
![](https://myfmnews.com/wp-content/uploads/2020/02/១-14.jpg)
អ្នកនាង សុខ គន្ឋា បានអោយដឹងថាផលិតផលBezana Skin Care បានកកើតរយៈពេល៣ឆ្នាំមកហើយ ក្រោមការព្យាយាមខិតខំរិះរកអ្វីដែលល្អ ជូនអតិថិជន។ យើងជួបការលំបាក ដោយសារការLiveលក់ផលិតផលអនឡាញមានច្រើន។ ដូចនេះយើងត្រូវតែមានគោលការណ៏ច្បាស់លាស់ និងផ្តោតសំខាន់លើគុណភាពជាគោល។ ផលិតផលBezana Skin Care មានរោងចក្រផលិតនៅប្រទេសថៃ និងជាលក្ខណៈISO។ រហូតមកទល់ពេលនេះ មានតំណាងចែកចាយជាង១០រូប នៅតាមបណ្តាខេត្តផ្សេងៗ។ តំណាងចែកចាយភាគច្រើនជានារីពីស្ត្រីមេផ្ទះ ធម្មតាក្លាយជានារីក្លាហានជឿជាក់លើខ្លួនឯង មិនរំពឹងស្វាមីមានតែរួមគ្នាជួយគ្រួសារ។ យ៉ាងណាមិញ នាពេលអនាគតអ្នកនាង សុខ គន្ឋា ក៏គ្រោងពង្រីកជាសាខាកែសម្ឋស្សខាងមុខ ។
![](https://myfmnews.com/wp-content/uploads/2020/02/៤-11.jpg)
អ្នកនាងគ្រោងចេញទៅសិក្សាផ្នែកថ្មី នាប្រទេសថៃ យកបទពិសោធន៏ពីគ្រូល្អៗដើម្បីអោយកាន់តែជោគជ័យបន្តទៀត។
តារាចូលរួមមាន អ្នករៀបចំតួយ៉េប រ៉ូហ្វាត លោកប៉ែន សារ៉ាវ លោកសាល បាទី លោកបូរ៉ាម កញ្ញា រត្ន័ រចនា អ៊ុង សុវណ្ណារិទ្ឋ កញ្ញារឿន ជីវ៉ា ឆ័យលី ដាឡែន ព្រមទាំងតារាមួយចំនួនទៀត។
![](https://myfmnews.com/wp-content/uploads/2020/02/ឲឥ.jpg)
![](https://myfmnews.com/wp-content/uploads/2020/02/index-20.jpg)
![](https://myfmnews.com/wp-content/uploads/2020/02/៩-2.jpg)
![](https://myfmnews.com/wp-content/uploads/2020/02/៦-9.jpg)
![](https://myfmnews.com/wp-content/uploads/2020/02/៨-4.jpg)