សម្បត្តិ ដេវីដ តស៊ូទាំងសិល្បៈ និងមុខរបរហាងខោអាវ

បើទោះជា សម្បត្តិ ដេវីដ មានឱកាសក្លាយជាថៅកែហាងលក់សម្លៀកបំពាក់បែបយុវវ័យ ពេញដោយភាពមមាញឹក តែតារាចូលថ្មីម្នាក់នេះ មិន បោះបង់និស្ស័យវិលចូលបម្រើ អាជីពសិល្បៈ ដែលជាក្តីស្រម៉ៃ យូរមកហើយ។ លោកដេវីដ បានធ្វើអោយគេចាប់អារម្មណ៍ នូវបទចម្រៀងមួយ ផ្តោតលើការស្រឡាញ់បុរស និងបុរស។ ចាប់តាំងពីពេលនោះមកលោក ប្រែប្រួលការចាប់អារម្មណ៍ជាងមុន។


បទចម្រៀង Original Song មានឈ្មោះថា«ច្រឡំ» ធ្វើអោយផ្ទុះការទាក់ទាញ ព្រោះកម្លោះតួសម្តែងរូបនេះ ហានសម្តែងលក្ខណៈ ថើបឱប ជាមួយ បុរសៗធ្វើអោយ គេសង្ស័យថា លោកស្រឡាញ់ភេទដូចគ្នា។ តែយ៉ាងណាលោកថា នោះជាការសម្តែង មិនត្រូវយល់ច្រឡំ តទៅទៀត ឡើយ។ ចាប់តាំងពីពេលនោះមក លោកបានបន្តរិះរកបទថ្មីៗ ស្នាដៃកូនខ្មែរមកថតនិងត្រៀមបង្ហាញនៅតាម បណ្តាញសង្គមខាងមុខនេះ។

សម្បត្តិ ដេវីដ បានអោយដឹងថា លោកមានទឹកចិត្តខ្លះៗហើយនៅពេលបទ ចម្រៀងដែលច្រៀងនិងសម្តែងទៅមានការគាំទ្រពីមហាជន។ ឆាប់ៗ ខាងមុខនេះលោកត្រៀម បង្ហាញបទចម្រៀងថ្មី បន្ទាប់ពីបានព្យាយាមសម្រិតសម្រាំង រួចមក។ បទថ្មីនោះសុំមិនទាន់បង្ហាញឈ្មោះ រងចាំតាម ដាន។

តារាសម្តែងដែលពូកែខាងរកសុីដែរនោះ បន្តថា លោកស្រឡាញ់សិល្បៈប្រឹងប្រែងមែន តែបើនិយាយពីរឿងរកសុីលក់សម្លៀកបំពាក់ គឺនៅតែ ព្យាយាម រំលេច ថែមទាំងរិះរករបស់ថ្មីៗមកតាំងក្នុងហាង។ បើបងប្អូនត្រូវការសម្លៀកបំពាក់ទាន់សម័យអាចមកហាងរបស់លោកឈ្មោះ« សម្បិត្តហ្វេសសិន» នៅតាមបណ្តោយផ្លូវផ្សារស្ទឹងមានជ័យ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង