ការប្រើតែសំឡេងនិងកាយវិការម្នាក់ឯង តាមរយៈបទចម្រៀងនៅក្នុងទ្រនំថ្មី គឺផលិតGalaxy Navatra បានបញ្ជាក់អោយឃើញកាន់តែច្បាស់ថា ព្រាបសុវត្ថិ នៅតែជាកំពូលតារាចម្រៀង ដែលតារាចម្រៀងដទៃទៀតនៅក្នុងប្រទេសមិនអាចដណ្ដើមតំណែងបាន ជាពិសេសនៅតែទទួលបានការគាំទ្រខ្លាំងពីមហាជន។
តារាចម្រៀង ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀង ដែលមានភាពស្ងប់ស្ងាត់ សីលធម៌ខ្ពស់ ពោរពេញទៅដោយសមត្ថភាព និងអត្តចរិតគំរូល្អក្នុងសង្គម។
បើចង់ដណ្ដើមតំណែង ព្រាប សុវត្ថិ បាននោះតារាចម្រៀងផ្សេងទៀតត្រូវមាន ១០ចំណុចនេះសិន៖ 1.ត្រូវល្បីឲ្យបានរយៈពេលវែងជាងលោក ព្រាប សុវត្ថិលើសពី៣០ឆ្នាំ។ 2.គ្មានរឿងអាស្រូវនៅក្នុងពិភពសិល្បៈ។ 3.សីលធម៌ សុជីវធម៌ ការទំនាក់ទំនងនៅក្នុងអាជីពសិល្បៈ។ 4.តម្លៃនៃការចេញច្រៀងនៅក្រៅប្រទេសក្នុងតម្លៃថ្លៃ ហើយម្ចាស់កម្មវិធីហ៊ានជួលតាមដឹង ២៥០០០ដុល្លារទៅម្ដង និងថ្លៃក្រុមការងារជិត ២០នាក់ ការចាយវាយ ២ម៉ឺនដុល្លារបន្ថែមទៀត បើមិនគ្រប់លក្ខខណ្ឌ ព្រាប សុវត្ថិ មិនទទួល។ 5.សម្រាប់ការកាន់ប្រេនផលិតផល គឺតម្លៃផុតលេខ ហើយបើក្រុមហ៊ុនទាំងអស់នោះមិនគោរពតាមលក្ខន្តិកៈរបស់ ព្រាប សុវត្ថិ សីលធម៌ សុជីវធម៌ ភាពស្របច្បាប់ ព្រាប សុវត្ថិ មិនទទួលជាដាច់ខាត ទោះតម្លៃប៉ុន្មានក៏ដោយ។ 6.ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងដែលស្រឡាញ់កិត្តិយសជាងលុយ។ 7.ភាពផ្អែមល្ហែមបើកចំហនៅក្នុងគ្រួសារការប្រៀនប្រដៅកូនប្រុសទាំងបីមានសីលធម៌ សុជីវធម៌ ដើរតាមគន្លងផ្លូវដ៏ល្អជាគំរូដល់សង្គមជាតិ ។ 8.ជាតារាចម្រៀងដែលមានទ្រព្យច្រើនជាងគេបានចំណូលពីសិល្បៈ ដែលមានទឹកប្រាក់សរុបមិនក្រោមពី៣០លាន ជាកំពូលតារាចម្រៀងដែលមិនអួតមិនសម្ញែង ស្ងប់ស្ងាត់។ មានរីសតនៅរតនគិរី ប្រហែល១០០ហិកតា មានដីនៅជិតផ្លូវកប់ស្រូវជិត១០ហិកតា មានផ្ទះនៅទួលគោក មានហាងនៅភ្នំពេញថ្មីជិត ៣០០០ការ៉េ មានស្ទូឌីយោផ្ទាល់ខ្លួន ៤កន្លែង និងមានដីចម្ការរាប់រយហិចតា។ 9.អាយុជាង៤០ ឆ្នាំហើយនៅតែសង្ហាហើយក្មេងៗនៅតែតាមប្រកួតប្រជែង និងសមត្ថភាពគាត់ និង10.ជាកំពូលតារាចម្រៀងដែលមានបទល្បីច្រើនជាងគេ រហូតទាំងអស់ជាង៣០០០បទ។
ការសម្រេចចិត្តរបស់ព្រាបសុវត្ថិចូលក្នុងផលិតកម្ម Galaxy navatra មិនមែនជាការសម្រេចចិត្តបែបកូនក្មេងនោះទេ ព្រាបសុវត្ថិ គឺជាមនុស្សដែលចាស់ទុំនិងមានការពិចារណាខ្ពស់បំផុត ជាមនុស្សស្រឡាញ់កិត្តិយសបំផុត៕