តារាសម្តែងវ័យក្មេងនាង អាង សុជាតា ត្រូវបានបុរសម្នាក់បង្ហោះសារប្រមាថជីវិតជាមួយរូបថតរបស់នាង ចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលតារារូបនេះនៅមានជីវិត នឹងមិនដឹងរឿងហេតុដែលបានកើតឡើងនេះ។ អាង សុជាតា បានសម្តែងការមិនពេញចិត្ត ជាមួយនឹងកាេភ័យខ្លាចចំពោះពាក្យប្រមាថអាយុជីវិតពីបុរសម្នាក់នោះ និងបានស្នើសុំឲ្យមហាជនកុំមានការភាន់ច្រឡំចំពោះព័ត៌មានមួយនេះ ត្បិតនាងមិនបានកើតហេតុដូចអ្វីដែលបានបង្ហោះនៅលើហ្វេសប៊ុកពីបុរសរូបនេះឡើយ។
គណនេយ្យហ្វេសប៊ុកឈ្មោះ Vanna Ra បានធ្វើការបង្ហោះសារអមជាមួយនឹងរូបថតរបស់តារាសម្តែងនាង អាង សុជាតា ដែលមានខ្លឹមសារថា នៅលើលោកយើងនេះទេវតាពិតជាអយុត្តិធម៌ខ្លាំងណាស់ តើហេតុអ្វីទៅធ្វើបាបតែមនុស្សស្លូតត្រង់បែបនេះ ឱកូនស្រីពៅប៉ាពីថ្ងៃនេះតទៅប៉ាម៉ាក់ តាយាយ យាយទួត បងប្អូនសាច់ញាតិទាំងឡាយលេងបានឃើញមុខស្នាមញញឹមកូនស្រីពៅទៀតហើយ សូមអោយព្រលឹង និងវិញ្ញាណ ក័្ខន្តកូនស្រីពៅទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមអោយកើតជាតិណាៗកុំអោយអភ័ព្វដូចជាតិនេះណាកូនពៅប៉ា។
តាមរយៈសារដែលបុរសខាងលើនេះបានធ្វើឲ្យ អាង សុជាតា ហាក់មានអារម្មណ៍ភ័យខ្លាច និងបានចេញមកបដិសេធចំពោះព័ត៌មាន ខាងលើនេះ និងបានស្នើឲ្យបុរសខាងលើនេះលុបចេញនូវអ្វីដែលបានបង្ហោះនេះ ព្រោះវាជាការប្រមាថអាយុជីវិតនាងយ៉ាងធ្ងន់ធ្ងរបំផុត។ អាង សុជាតា បានអះអាងថា ខ្ញុំមិនដែលស្គាល់គាត់ជាអ្នកណាទេ នេះជាព័ត៌មានមិនពិត ខ្ញុំមិនយល់ហេតុអីមកប្រមាថជីវិតខ្ញុំ? យកជីវិតខ្ញុំលេងសើចចឹងមែនលោកពូ? សូមជួយលុបគ្រប់យ៉ាងដែលលោកពូ post ពីខ្ញុំផង។
នាងបញ្ជាក់ថាខ្ញុំមិនដឹងគាត់មានបំណងអ្វីឡើយ ហើយពេលនេះខ្ញុំសូមអោយអ្នកទាំងអស់គ្នាកុំមានការភាន់ច្រឡំអំពីព័ត៌មាននេះ ព្រោះពេលនេះនាងសុខសប្បាយធម្មតា និងរស់នៅក្នុងផ្ទះជាធម្មតា មិនមានរឿងអ្វីកើតឡើងមកលើរូបខ្ញុំឡើយ។ នាងបន្ថែមថា ក្រោយឃើញព័ត៌មាននេះមានទស្សនិកជាច្រើន រួមទាំងម្តាយរបស់នាងផង បានខលមកសួរនាំអំពីរឿងនេះ ទាំងនាងមិនបានដឹងអ្វីទាំងអស់ ខណះពេលដែលនាងក៏មិនដឹងពីមូលហេតុដែលបុរសខាងលើនេះយកអាយុជីវិតរបស់នាងមកលេងសើចបែបនេះដែរ។យ៉ាងណានៅក្នុងអំឡុងពេលនេះ ម្តាយឈូឈូ អ្នកនាងផាភួង ជាតារាសម្តែងលេចធ្លោដែរនោះ បានសម្តែងនូវការមិនលើកឡើយពាក្យសុំទោស ព្រោះភ័យរឿងបុរសនោះ បង្ហោះ ហើយបើកឡានមករកកូនទាំងស្លន់ស្លោ។ ប្រសិនបើមានបញ្ហាតាមផ្លូវ អ្នកណាទទួលខុសត្រូវ ហើយផុសហើយសុំទោសអត់កើតនោះទេ។ មកយកជីវិតលេងសើច ម្តេចបាន ព្រោះពេលនោះគ្រាន់តែគេប្រាប់ នាងបាត់បង់ស្មារតីតែម្តង ខណៈតេទៅកូនមិនចូលទៀត។ យ៉ាងណាអត់ទាន់សុំយកពាក្យសុំទោសបានទេ។ដោយឡែក បន្ទាប់ពីមានការផ្ទុះប្រឆាំងតបតទៅនឹងព័ត៌មានដែលបានផ្សាយខាងលើនេះគណនេយ្យហ្វេសប៊ុកខាងលើនេះ ក៏បានចេញសារសុំទោសជាសាធារណៈទៅកាន់ អាង សុជាតា វិញនិងបានចាត់ទុកអ្វីដែលខ្លួនបានបង្ហោះនោះគឺជាការភាន់ច្រឡំនូវរូបភាព ហើយសង្ឃឹមថា តារារូបនេះមានការយោគយល់ និងអធ្យាស្រ័យ៕