M​anches​ter United ព្រួយ​បារម្ភ​អំពី​របៀបរស់​នៅរប​ស់ Mason Greenwood ​ដោយ​មិន​អាច​គេង និង​សម្រាក​គ្រប់​គ្រាន់​

  • Manchester United មានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះអាកប្បកិរិយារបស់ Mason Greenwood នៅពេលដែល​ក្មេង​ជំទ​ង់​រូប​នេះ​នៅតែបន្តស៊ូទ្រាំនឹងគ្រាលំបាកនៅក្នុងអាជីពដ៏ក្មេងខ្ចីរបស់គាត់។

    Greenwood មិនបានបង្ហាញ​វត្តមានក្នុងការឈ្នះ Everton ៣-១ កាលពីថ្ងៃសៅរ៍​ដោយ​សារតែ​ហេតុផលមានជំងឺ។

    ទោះយ៉ាងណាក៏ដោយវាត្រូវបានគេយល់ថាការបង្ហាញទម្រង់លេងរបស់ Greenwood ក្នុងការហ្វឹកហាត់នៅថ្ងៃសុក្រគឺទាប។ ខណៈ Manchester United បានបដិសេធការរំពឹងទុកកាលពីថ្ងៃច័ន្ទថាក្មេងជំទង់រូបនេះបានជាប់ទាក់ទងនឹងការប៉ះពាក្យសម្តីជាមួយ Bruno Fernandes អំឡុងពេលនៅទីលានហ្វឹកហាត់ Carrington បន្ទាប់ពីរូបគេមិនអាចយកបាល់ដែលមិត្តរួមក្រុមបញ្ជូន។

    មានការព្រួយ​បារម្ភនៅក្លិបអំពីរបៀបរស់នៅរបស់ន Greenwood ជាពិសេស​ចំនួននៃការគេង និងការសំរាក​​ដែល​គាត់​កំពុង​ស្នាក់នៅ​ក្នុង​ស្ថានភាពដែលត្រូវការដើម្បីអនុវត្តនៅកម្រិតខ្ពស់បំផុត។

    កាលពីខែមុនវាបានលេចចេញថា United បាននិយាយទៅកាន់កីឡាករវ័យ ១៩ ឆ្នាំជុំវិញការរក្សាពេលវេលារបស់គាត់នៅជុំវិញក្លិប។

    គេយល់ថា Solskjaer ចង់ឲ្យ Greenwood ដែលទើបតែបានចាប់ផ្តើមលេង ៤ លើកសម្រាប់ក្លិបនៅ​រដូវកាល​នេះហើយមិនទាន់​អាច​បង្ហា​ញ​ពេញ ៩០ នាទីដើម្បីហ្វឹកហាត់នៅ Carrington។

    United ត្រូវបានគេនិយាយថាមានអារម្មណ៍ថា Greeenwood បានសារភាពថារូបគេមាន«ការវិនិច្ឆ័យមិនត្រឹមត្រូវ»នៅក្នុងខែកញ្ញា បន្ទាប់​ពីវីដេអូមួយបានលេចចេញពីការស្រូបយកអុកស៊ីដនីត្រាត ដោយត្រូវការផ្តោតលើការអភិវឌ្ឍរបស់គាត់ក្នុង​នាមជាកីឡាក​របាល់​ទាត់៕

    ប្រភព៖ Daily Mail

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង