ករុណា ពេជ្រ បកចំៗក្រោយពេលដឹងរឿងអ្នកនិពន្ធ យឹម តាស្រង់ បោះគំនិតមួយ

  • តារាចម្រៀងលោក ករុណា ពេជ្រ និងអ្នកនិពន្ធបទចម្រៀងលោក យឹម តាស្រង់ បានខ្វែងគំនិតពាក់ព័ន្ធទៅនឹងការចែកភាគលាភរវាងតារា ចម្រៀង​និងអ្នកនិពន្ធ។ការខ្វែងគំនិតគ្នានាពេលនេះបានកើតឡើង បន្ទាប់ពីលោក យឹម តាស្រង់ ដែលបានដើរចេញពីផលិតថោន មកចូល​រួម​ជាមួយ​ផលិតឡេងណាវ៉ាត្រា ហើយបានបង្ហាញជាសាធារណះពីការព្រមព្រៀងគ្នាក្នុងការចែកភាគលាភគ្នាជាមួយតារាចម្រៀងនាង តន់ ចន្ទសីម៉ា។ ត្បិតការចែកភាគលាភនេះគឺកើតចេញពីការស្ម័គ្រចិត្តក៏ដោយ ប៉ុន្តែលោក យឹម​​តាស្រង់ បានសម្តែងការរំភើប ត្បិតលោក​ចាត់ទុកថា នេះជាការអោយតម្លៃដល់អ្នកនិពន្ធពីអ្នកចម្រៀង។

     

    លោក យឹម តាស្រង់ បានសសេរបង្ហោះនៅលើបណ្តាញសង្គមថា​ រំភើបបំផុតមួយជីវិតនេះខ្ញុំទើបជួបម្តងទេ ដែលតារាចម្រៀងម្នាក់ហ៊ានចែក ផ្តល់ចំណូលមកខ្ញុំជាអ្នកនិពន្ធ 20% ពីការចេញច្រៀងគ្រប់កម្មវិធីប្រគុំតន្ត្រីនិងស្ពតពាណិជ្ជកម្មទាំងអស់ក្នុងរយៈពេលដ៏វែងដោយភាពពេញ ចិត្ត ។ អរគុណណាស់នូវការយល់ពីតម្លៃនៃអ្នកនិពន្ធ ហើយមួយរយៈនេះបងលើកប្អូនស្រីពិតជាមិនខកបំណងមែន អរគុណនូវទឹកចិត្តដឹងគុណ របស់ប្អូន មកលើបង ប្អូន។

    លោកបញ្ជាក់ថា ប្រហែលជាអ្នកចម្រៀងទី១ ហើយបងក៏ប្រហែលជាអ្នកនិពន្ធទី១ផងដែរដែលបានទទួលការចែកភាគលាភបែបនេះពីតារា ចម្រៀងកំពុង ល្បីម្នាក់បែបនេះ បងនិងខិតខំព្យាយាមបន្តទៀតដើម្បីប្អូន។ ហើយក៏អរគុណផងដែរដល់បងប្អូនក្រុមមេធាវីនិងសាក្សីហើយជាពិ សេសនោះអរគុណដល់អគ្គនាយកផលិតកម្ម Galaxy Navatra ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមជាកិត្តិយសដឹងលឺក្នុងកិច្ចសន្យានេះ។

    ជាការកត់សម្គាល់នៅពេលដែលបានឃើញនៅបញ្ហានេះតារាចម្រៀងលោក ករុណា ពេជ្រ ក៏បានបញ្ចេញនូវប្រតិកម្មភ្លាមៗជានឹងយល់ឃើញ ផ្ទុយ ពីអ្វីដែលលោក យឹម តាស្រង់ បានធ្វើនាពេលនេះ។ តាមរយះសំណេរដែលតារាចម្រៀងរូបនេះ បានសសេរបង្ហោះ នៅលើគណនេយ្យ ហ្វេសប៊ុករបស់លោកបញ្ជាក់ថា ខ្ញុំចូលសិល្បះទេីបជិត​ 16​ ឆ្នាំទេ​។ ខ្ញុំសូមបញ្ចេញ​យោបល់សំរាប់គំនិតខ្ញុំ​ តាមអ្វីដែលខ្ញុំមិនសូវចេះ​ ថា បេីកំរ៉ៃ ខ្ញុំរកបានពី​សិល្បះ​នៅកន្លែងផលិតកម្មដែលបណ្តុះបណ្តាល​ខ្ញុំ​ ហេីយផលិតកម្មនោះ​ ទាមទារ​ អោយកាត់ភាគរយ​ 10-30% ក៏ខ្ញុំសប្បាយ ចិត្តនឹង ជូនដោយក្តីរីករាយ​ … ព្រោះផលិតកម្មបានចំណាយថវិកា​ លេីបុគ្គលិកគ្រប់ជាន់ថ្នាក់​ មានទាំងអ្នកនិពន្ធ​ ក្រុមបច្ចេកទេស​ បុគ្គលិកទីផ្សារ​ និង​ សម្ភារះផ្សេងៗ​ ទេីប​ អាចបណ្តាលអោយអ្នកចម្រៀងមានកេរ្ត៏ឈ្មោះ​ ហេីយកេរ្ត៏ឈ្មោះអ្នកចម្រៀងល្បី​ បទចម្រៀល្បី​ ក៏បាន​ អោយក្រុមការងារ គ្រប់ជាន់ថ្នាក់សប្បាយចិត្ត​ តាមស្នាដៃរៀងៗខ្លួនដូចគ្នា។

    ប៉ុន្តែបេីមានបុគ្គលិកណាក្នុងផលិតកម្ម​ ដែលចង់សុីប្រាក់​ភាគរយពីការងារសិល្បះ​ លាភ សក្ការះ​ លេីការងាររបស់សិល្បះរបស់ខ្ញុំនោះ​ គឺ​ ខ្ញុំមិន អោយជាដាច់ខាត​ សូម្បីតែ​ 0,1%​ ក៏ខ្ញុំមិនអោយជាដាច់ខាត​ ប៉ុន្តែបេីជា មនោសញ្ចត នា​យូរៗម្តង​រឺ​ដោយទឹកចិត្ត​ ខ្ញុំនឹងព្យាយាមធ្វេីតាម អ្វីដែល មាន​ តាមមនោសញ្ចេតនា ព្រោះ​ ក្រុមការងារគ្រប់ផ្នែកទាំងអស់ក្នុងផលិតកម្មមួយ​ គឺ​ ជាកាតព្វកិច្ចរបស់គាត់រៀងខ្លួនដេីម្បីបំពេញការងារ​ បញ្ចេញសមត្ថភាព​ល្អ​ ដេីម្បីបង្ហាញយកស្នាដៃជូនផលិតកម្ម​ និង​ ដេីម្បី​ ថៅកែ. ហេីយគាត់ ទទួលបានការលេីកទឹកពីថៅកែ​ ចំពោះគាត់​ រាល់ ស្នាដៃដែលគាត់បានសាង​នេះជារឿងរបស់បុគ្គលិកតាមផ្នែក​ ជាមួយថៅកែ​ មិនមែ​នជាមួយ អ្នកចម្រៀងទេ ព្រោះអ្នកចម្រៀងក៏ជាបុគ្គលិក​ ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម​ ដែលមានថៅកែជា​ មេដូចគ្នា ប៉ុន្តែអរគុណ ផលិតកម្មមិន ដែលកាត់ ភាគរយគ្រប់តារាចម្រៀងទាំងអស់។

    បើតាមលោក ករុណា ពេជ្រ អ្នកចម្រៀង​ អ្នកនិពន្ធ​ ក្រុមបចេ្ចកទេស​ ក្រុ​មការងារផ្សេងទៀត​ គឺ​ មានភារកិច្ចទទួលបំពេញការងារអោយបានល្អ រៀង ខ្លួនដេីម្បីជូនថៅកែផលិតកម្ម​ ដែលគាត់បានចំណាយរាប់មុឺ​នក្នុងមួយខែ​ ជូនបុគ្គលិកគ្រប់ជាន់ថ្នាក់។ ធ្វេីជាមនុស្សរស់ក្នុង សង្គម​ដូចគ្នា​ បេីបា​នសុខហេីយ​ សន្សំសុខ​ ហេីយទុកមុខរាប់គ្នាថ្ងៃក្រោយចុះ.គួរចេះស្រណោះ​ គ្រាកន្លងផង​ វាមិនដែលកន្លែងចាស់​ ធ្វេីអ្នកឆ្អែតចិត្តដល់ថ្នាក់​ អ្នកខំរកគ្រប់ល្បិច​ ដេីម្បីបំផ្លាញកន្លែងចាស់ដែលអ្នកធ្លាប់កំសត់នោះទេ។

    លោកបញ្ជាក់ថា អ្នកប៉ះពាល់ច្រេីនហេីយ​លេីផ្នែកដទៃ​ ប៉ុន្តែលេីកនេះប៉ះកិត្តិយសអ្នកចម្រៀង​ ដូច្នេះក្នុងនាមខ្ញុំជាអ្នកចម្រៀងម្នាក់សូមបញ្ចេញ យោបល់ប៉ុណ្ណេះ​ បេីមានខុសឆ្គងខ្ញុំសូមអភយ័​ទោស​ ប៉ុន្តែ​ ខ្ញុំនឹងព្យាយាមកំដរទៀត​ បេីអ្នកនៅនិយាយប៉ះពាល់កិត្តិយសអ្នកចម្រៀង​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង