ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតផ្លូវការ នៅថ្ងៃរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយកោះអញ្ជើញ ម្ចាស់page Hokima និងអ្នកសម្តែងរឿង«ទុំទាវ២០២១» ក្នុងpage Hokima ចូលមកកាន់នៅ ស្តីការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ ព្រឹក។
ការកោះអញ្ជើញក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នេះ គឺដើម្បីបំភ្លឺករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើអោយប៉ះពាល់ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ។ ករណី ម្ចាស់page Hokima និងអ្នកសម្តែងរឿង«ទុំទាវ» ក្នុងpage Hokima មិនចូលមកបំភ្លឺតាមការអញ្ជើញនោះទេ ក្រសួងនឹងបន្តនីតិវិធីចាត់វិធានតាមផ្លូវច្បាប់ដោយការចាំបាច់៕