ធ្លាប់តែជាអតីតតំបន់ប្រទាញប្រទង់ និងជាសមរភូមិប្រយុទ្ធមួយ រវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម បច្ចុប្បន្ននេះ ស្រុកទឹកផុស ទទួលបានការអភិវឌ្ឍន៍និងមាន ភាព រីកចម្រើនគួរអោយកត់សម្គាល់។ ក្រៅពីពឹងផ្អែកសេដ្ឋកិច្ចរបស់ ស្រុកទៅ លើវិស័យកសិកម្ម បច្ចុប្បន្ននេះវិស័យទេសចរណ៍បានក្លាយ ជាសក្តានុពលថ្មីមួយបន្ថែមទៀត ក្នុងការជួយជំរុញកំនើន សេដ្ឋកិច្ច ស្រុកមួយនេះ។ នេះបើតាមការ អះអាងរបស់ លោក សាំង សុខឿន អភិបាលស្តីទីស្រុកទឹកផុស ។
លោកអភិបាលស្តីទីស្រុក បានបន្ថែមថា ដោយសារវិស័យទេសចរណ៍ បានកំពុងដើរតួសំខាន់ក្នុងការជួយ ជំរុញកំនើន សេដ្ឋកិច្ចរបស់ស្រុកនោះ អាជ្ញាធរក៏មានគម្រោងសាងសងផ្លូវសម្រួលដល់ការធ្វើ ដំណើរ របស់ ភ្ញៀវទេសចរណ៍ និងដាក់ បង្គោល អង់តែនសេវាទូរស័ព្ទ នៅតាមរមណីយដ្ឋានទាំងនោះផងដែរ ខណះបច្ចុប្បន្នតំបន់ កម្សាន្តទាំងនោះគ្មានសេវា ទូរស័ព្ទនោះឡើយ។
គួរបញ្ជាក់ថា ស្រុកទឹកផុស គឺជាស្រុកស្ថិតក្នុងចំណោមក្រុងស្រុកទាំង៨ របស់ខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋរស់នៅសរុប ជិត៧ម៉ឺននាក់ ។ តាមរយះវិស័យទេសចរណ៍ ថ្មីៗនេះ រមណីយដ្ឋាន ទឹកធ្លាក់ស្រែអំពិល ដែលជារមណីយដ្ឋានមួយ របស់ ស្រុក ក៏បានជាប់ជ័យលាភីជាសហគមន៍ ទេសចរណ៍គំរូប្រចាំឆ្នាំ២០១៩ ពីក្រសួងទេសចរណ៍ ផងដែរ៕
ប្រភពវីដេអូ៖ Sorn Ratha