អ្នកច្នៃម៉ូដ នូ ​សុភេន នាំ​យក​ជំនួយ​ពីសប្បុរស​ជន​ជួយ​ក្មេងៗ​នៅខេត្តព្រះវិហារ

  • ផលិតករកម្មវិធី និងជាអ្នកច្នៃឈុតបុរាណល្បីឈ្មោះ បើទោះជាមានជំនាញសិល្បៈ ផលិតកម្មវិធី និង ស្ទាត់​ខាង​កែ​ច្នៃ​ស្នា​ដៃ​ផ្សេងៗ​អោយមានលក្ខណៈជារចនាបថខ្មែរ ដែលមិនខ្វះកន្លែងចង់បានលោកអោយធ្វើការ ក៏គេ​កត់​សម្គាល់​ថា​លោក​នៅ​តែ​ទៅ​មិន​ឆ្ងាយពីខេត្តព្រះវិហារ ដែលជាទីកំណើតរបស់លោក។ អ្វីដែលគេបានឃើញ គឺលោកបានទាំងស្នើសុំជំនួយពីសប្បុរសជន ជួយដល់ក្មេងៗនៅក្នុងសាលាមួយ នៅលើទឹកដីនោះ កាលពីថ្ងៃទី២៣ កុម្ភៈ ទៀតផង។

    អំណោយដែលលោកនាំយកទៅចែកជូននេះ គឺជាជំនួយឧបត្ថម្ភរបស់លោកឧកញ៉ា សួរ វិរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ និង​លោក​ជំទាវ ប៊ុន ចន្ធូ ជូនដល់សិស្សានុសិស្សសិស្សសរុបចំនួន ១០០ នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាភូមិទំនប់ ដែលសាលានេះស្ថិតនៅក្នុងភូមិទំនប់សង្កាត់ប៉ាល់ហាលក្រុងព្រះវិហារខេត្តព្រះវិហារ។

    លោក នូ សុភេន បានថ្លែងបញ្ជាក់ថា ក្មេងៗសិស្សសាលានៅខេត្តព្រះវិហារភាគច្រើននៅមានជីវភាពខ្វះខាតនោះទេទើប​លោ​ក​​​​រមែងគៀរគរដល់សប្បុរសជន ដើម្បីប្រមូល​ជាមូនិធិជួយ​ដល់អ្នកស្រុក​នៅស្រុក​កំណើត​របស់​លោក​តាមតែ​លើក​ធ្វើ​ទៅ​បាន។

    លោកថាដោយយោងទៅលើភាពខ្វះខាតរបស់បងប្អូនដែលមានកូនកំពុងសិក្សាហើយកំពុងត្រូវការសម្ភារៈសិក្សា ដើម្បី​បន្ត​ការ​សិក្សាឲ្យបានចប់ជោគជ័យទៅថ្ងៃអនាគត នៅក្នុងសហគមនៃសាលាបឋមសិក្សានៅខេត្តព្រះវិហារ ទើបលោកគៀរគរជំនួយ យកទៅចែករំលែក។ នេះមិនមែនជាលើកទី១នោះទេ ដោយពេលកន្លង​មកលោកបាន​គៀរគរជំនួយ​បែបនេះជួយ​តាម​លទ្ធ​ភាព​​​​ច្រើនដងមកហើយ ពីសប្បុរសជនដែលលោកបានស្គាល់ ដល់សហគមន៍ និងសិស្សខ្វះខាតនៅខេត្តព្រះវិហារ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង