ផលិត​កម្មក្លា​ស៊ិក​ ចេញ​​បទចម្រៀង”ឃាតក​CORONA COVID19″​

  • ផលិតកម្មក្លាស៊ិក កាលពីថ្ងៃទី២៦ ខែមេសា បានដឹកនាំសិល្បករធ្វើចុះចែកទឹកអាល់កុល ឬជែលសម្លាប់មេរោគដល់មហាជន និងបានយកសកម្មភាពទាំងនោះ រំលេចក្នុងវី​ដែអូ​​បទចម្រៀង”ឃាតក​រ​ Corona​ Virus​ Covid​ 19″​តែម្ដង។

    លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក បានអះអាងថា ដោយសារតែបទដែល​បកស្រាយ​ដោយតារា​ចម្រៀង​ក្លាស៊ិក​នៅក្នុង​បទ​នោះ និយាយពីផលប៉ះពាល់នៃវិរុសកូវីដ១៩ ទើបលោករៀបចំសហការជាមួយគ្រួសារតារាកម្ពុជា ហើយ​បាន​ដឹកនាំ​ក្រុម​សិល្បករ​អោយដើរចែកជែល និងបង្រៀនពីរបៀបលាងដៃអោយត្រូវក្បួនខ្នាត ដើម្បីផ្ដិតយកទិដ្ឋភាពពិតៗនៅក្នុងថ្ងៃនោះ ធ្វើ​ជារូបភាពក្នុងបទចម្រៀងតែម្ដង។

    បើទោះជាពេលបច្ចុប្បន្នស្ថានភាពកូវីដនៅកម្ពុជាមានសភាពស្ងប់ស្ងាត់ តែលោកថា​ស្ថានភាព​នៃការ​ប្រយ័ត្នប្រយែង​គឺ​មិនអាច​នឹង​ធ្វេសប្រហែសបានទេ ទើបលោកយល់ថាការពញាក់អារម្មណ៏​មហាជន​អោយ​នៅតែ​ប្រុងប្រយ័ត្ន​គឺដាច់​ខាតមិន​ត្រូវធ្វេស​ប្រហែស។ លោក បានអរគុណដល់ក្រុមសិល្បករផងដែរ ដែលបានរួមគ្នា​ធ្វើសកម្មភាពសង្គម​ដោយមិនមែនជា​ការសម្ដែង​តែម្យ៉ាង​ដើម្បី​អោយ​MV នៅក្នុងបទនេះរស់រវើក និងប្រកបអត្ថន័យ។

    លោក បញ្ញា សិទ្ធ តារាចម្រៀង ក្លាស៊ិក និងជាតារាមួយដួងនៅក្នុងបទនេះ បានអះអាងថា ខ្លួនពិតជាអារម្មណ៌​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ដែលបានចូលរួមធ្វើសកម្មភាពសង្គម ស្របគ្នាដែលសកម្មភាពនោះ ក៌ជាការថតបទចម្រៀង ជាប្រភេទ​អប់រំផង។

    គួរបញ្ជាក់ផងដែរ តារាចម្រៀងដែលបានចូលរួមបកស្រាយបទ”ឃាតករ Corona Virus Covid 19″ នោះរួមមាន លោក បញ្ញា សិទ្ធិ, លោក រុន ណាកូ, លោក ឡុង សុខហៀង, កញ្ញា សម្រេច សន្យា, លោក ត្រា យ៉ាកូ, លោក រ័ត្ន បញ្ញារិទ្ធិ, លោក ស័ក្ត, លោក លី សុជន, លោក ណាតូ ជាដើម ខណៈដែលតារាដែលចូលរួមសម្ដែងរួមមាន អ្នកស្រី រីយ៉ាត្រាណេ អ្នកនាង សាណា កញ្ញាឆាងអឺ និង ឃីម រតនៈ ដែលសុទ្ធតែជាសមាជិកគ្រួសារតារាកម្ពុជា។

    ដោយឡែកសម្រាប់អំណោយជែលជាច្រើនរយដបនេះ គឺជាការប្រគល់ជូនពីលោក ឃីម រតនៈ ដើម្បីអោយគ្រួសារតារាកម្ពុជា ផ្ដល់ជូនដល់ក្រុមក្លាស៊ិកអោយធ្វើសប្បុរសធម៌ នៅក្នុងថ្ងៃនោះ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង